សត្វ ខ្យង មាស ឬ ខ្យង ថៃ កំពុង មាន ទីផ្សារ នាំចេញ ទៅ លក់ នៅ ក្រៅប្រទេស ខណៈ ពលរដ្ឋ អាច រក ប្រាក់ កម្រៃ បាន ហើយ រដ្ឋ ក៏​មិន ខាតបង់ អស់​ថវិកា

លឹម ប៉ៃលិន

​កំពង់ចាម : សត្វ ខ្យង មាស ឬ ខ្យង ថៃ កំពុង តែ មាន ទីផ្សារ នាំចេញ ទៅ លក់ នៅ ប្រទេស វៀតណាម ខណៈ​ប្រភេទ​ខ្យង​នេះ តែងតែ បំផ្លិចបំផ្លាញ នូវ ផល ដំណាំ ស្រូវ របស់ កសិករ យើង ដោយ​កន្លង មក ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង និង​នេសាទ បាន ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ដេ​ី​ម្បី យកទៅ​កំទេចចោល ដែល អាច និយាយ បាន ថា នេះ ជា ផល ចំណេញ មួយ សម្រាប់ រដ្ឋ និង កសិករ​យើង ហើយ ក៏​ជា ឱកាស សម្រាប់ បងប្អូន ប្រជាពលរដ្ឋ ក្នុង ការ រក ប្រាក់ កម្រៃ ផ្គត់ផ្គង់ ជីវភាព ក្នុង​គ្រួសារ ផង ដែរ ។

​បេ​ី​តាម​ឈ្មួញ កណ្ដាល ម្នាក់ ឈ្មោះ វណ្ឌី ភេទ ប្រុស អាយុ​៣៣ ឆ្នាំ រួម​នឹង ប្រពន្ធ រស់នៅ ក្នុង ភូមិ រអាង​លេ​ី ឃុំ រអាង ស្រុក​កំពង់សៀម ខេត្ត កំពង់ចាម បាន ឲ្យ ដឹងថា គាត់ បាន ប្រកប មុខរបរ ទិញ​-​លក់ ខ្យង មាស ឬ ខ្យង ថៃ នេះ​ឡេ​ី​ង​វិញ មួយរយៈ​ពេល ខ្លី ប៉​ណ្ណោះ បន្ទាប់ ពី ជម្ងឺ កូ​វីដ -១៩ ត្រូវ បាន​ស្ងប់ស្ងាត់ និង មាន ការ បេ​ី​ក ច្រក ព្រំដែន ឡេ​ី​ង​វិញ ។​

ឈ្មួញ កណ្ដាល រូប នេះ បាន បន្ត ថា សម្រាប់ ការ ប្រកបមុខរបរ​នេះ គឺ​គាត់ ត្រូវ ជិះ ម៉ូតូ រ​ម៉ក ដើរ ប្រមូល ទិញ ពី អ្នក ភូមិ ជិត ៗ ក្នុង នោះ ក៏ មាន អ្នក ភូមិ មួយ ចំនួន​ទៀត បាន ដឹក ជ​ញ្ជួ​ន យក មក លក់ ឲ្យ គាត់ ដល់ ផ្ទះ តែម្ដង ។ ដោយ​គាត់ បាន ទិញ ចូល ក្នុង ១​គីឡូក្រាម តម្លៃ ៤០០​រៀល ហេ​ី​យ​លក់ ចេញ ក្នុង ១​គីឡូក្រាម តម្លៃ ៥០០​រៀល ពោលគឺ ចំណេញ បាន ចំនួន ១០០​រៀន ក្នុង ១​គីឡូក្រាម ។ ដោយ ក្នុង ១​ថ្ងៃ គាត់ អាច ទិញ ខ្យង​បាន ចាប់ពី ១០ ទៅ​១២​តោន ឯណេះ ហើយ ឈ្មួញ មក ទិញ បន្ត ជា​រៀង រាល់ ថ្ងៃ ដេ​ី​ម្បី យក ទៅ លក់ នៅ ប្រទេស វៀតណាម ។

​ឈ្មួញ កណ្ដាល ដដែល បាន បញ្ជក់ ថា ចំពោះ ខ្យង ស្ងោរ ក្នុង ៣០០​គីឡូ យេ​ី​ង​អាច​ឆ្កឹះ​យកតែ​សាច់​ក្បាល បាន ៧៥​គីឡូក្រាម ដោយ ក្នុង ១​គីឡូ តម្លៃ ២៥០០​រៀល ចំណែក ឯ​ខ្យង ខ្មែរ វិញ គឺ​ទិញ ចូល ក្នុង ១​គីឡូក្រាម តម្លៃ ៣០០០ រៀល និង លក់ ចេញ បាន តម្លៃ ៣៥០០​រៀល ។ ដែល​អ្នក​ប្រកប មុខរបរ ធ្វើ ស្រែ ចំការ ក៏ អាច​ឆ្លៀត ឱកាស ដើរ រក ខ្យង លក់ ដេ​ី​ម្បី រក ប្រាក់ កម្រៃ សម្រាប់ ផ្គត់ផ្គង់ ជីវភាព ក្នុង គ្រួសារ ហើយ មួយ ផ្នែក ទៀត គឺ ផល ដំណាំ ស្រូវ របស់ គាត់ ក៏ បាន​នៅ ល្អ ដោយ មិន មាន សត្វ ខ្យង កាត់ បំផ្លាញ ផងដែរ ៕​