អភិបាលខេត្ត​កំពង់ចាម ចុះពិនិត្យ គម្រោង ស្ថាបនាផ្លូវក្រាលកៅស៊ូ បេ​ទី​ម ប្រវែងជាង​៨០០ម៉ែត្រ ក្នុងសង្កាត់បឹង​កុក ក្រុងកំពង់ចាម

អត្ថបទ៖ លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​រសៀល ថ្ងៃ ទី ២៣ ខែធ្នូ ឆ្នាំ ២០២០ នេះ បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន អ​ញ្ជេ​ី​ញ​ចុះ ពិនិត្យ គម្រោង ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ បេ​ទី​ម លើ​កំណាត់​ផ្លូវ​កម្ពុជា​ក្រោម ប្រវែង ៨៤០​ម៉ែត្រ ទទឹង ៨​ម៉ែត្រ ចាប់ពី​រង្វង់​មូល (១-៧៩) ដល់​ក្រោយ​អង្គភាព​រដ្ឋ​ករ​ទឹក ស្ថិតនៅក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដេ​ី​ម្បី ជំរុញ ដល់ ការ សាងសង់ ឲ្យ មាន គុណភាព ល្អ និង ការ ប្រើប្រាស់ បាន យូរ អង្វែង ផងដែរ ។

​ឆ្លៀត ក្នុង ឱកាស អញ្ជើញ ចុះ ពិនិត្យ គម្រោង ស្ថាបនា ផ្លូវ ខាង លើ​នេះ ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្ត កំពង់ចាម បាន ជួប សំណេះសំណាល និង​សាកសួរ សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ អម សងខាង ផ្លូវ​នោះ ដោយ គាត់ ពិត ជា មាន ការ ត្រេកអរ ជា ខ្លាំង ចំពោះ រដ្ឋបាល ខេត្តកំពង់ចាម ដែល បាន ផ្តល់ កញ្ចប់ ថវិកា ប្រចាំឆ្នាំ សម្រាប់ ការ កសាង ផ្លូវ មួយ ខ្សែ នេះ ឡើង បង្ក លក្ខណៈ ងាយ ស្រួល ដល់ ការ ធ្វើដំណើរ ក៏ដូចជា ការ ដឹក ជញ្ជូន ទំនិញ យក ទៅ លក់ នៅ ផ្សារ បឹង​កុក នោះ ផងដែរ ។

​គួរ បញ្ជាក់ ផង ដែរ ថា ជាមួយ គ្នា នោះ ក៏មាន ការ ស្ថាបនា ផ្លូវ ក្រាល កៅស៊ូ ប្រភេទ AC ចំនួន ៣​ខ្សែ ផ្សេង ទៀត រួមមាន ៖ ខ្សែ​ទី​១ (​ផ្លូវ​លេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពី​កែង​វ​រង្វង់​មូល ១-៧៩ ភូមិ​ទី​៦ សង្កាត់​វាលវង់ ដល់​ផ្លូវ​មុនី​វង្ស ភូមិ​ទី​៤ សង្កាត់ វាលវង់ ក្រុង​កំពង់ចាម​។

​ខ្សែ​ទី​២ (​ផ្លូវ​លេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពី​ស្តុ​ប​លំហែរ​ផ្លូវជាតិ​លេខ​៧​ថ្មី ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ដល់​ផ្លូវ​លេខ​៧​ចាស់ ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។

​និង ខ្សែ​ទី​៣ (​ផ្លូវ​លេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥​ម៉ែត្រ ៨​ម៉ែត្រ ចាប់ពី​ផ្លូវភ្លោះ​ព្រះបាទ មុនី​វង្ស ភូមិ​ទី​៤ សង្កាត់​វាលវង់ ទល់​ផ្លូវ​លេខ ៨៥ ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ៕​