មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម បាន​ចុះ​ចាក់​វ៉ាក់សាំង​សត្វ​គោ នៅ​ស្រុក​បាធាយ និង​ចុះ​រៀប ចំ​ផែនការអាជីវកម្ម​បណ្តុំ​ចិញ្ចឹម​កង្កែប​ក្នុង​តង់​

នួន សត្យា

(​កំពង់ចាម​)៖ មន្ត្រី​ជំនាញ​កសិកម្ម​ផ្នែក​ស្រុក​បាធាយ នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ភ្នាក់ងា​សុខ ភាព​សត្វ​ភូមិ ចុះ​ចាក់​វ៉ា​ក់ សាំង​ការពារ​ជម្ងឺសា​ទឹក​គោ ក្របី នៅ​ភូមិ​ចាន់ ឃុំ​តាំង ក្រសាំង និង​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ។

​តាម​មន្ត្រីរដ្ឋបាល​ស្រុក​បាធាយ​ឲ្យ​ដឹងថា ក្នុង​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​សត្វពាហនៈ​នាពេលនោះ ជា​លទ្ធផល​ចាក់​បាន​សត្វ​គោ​សរុប ១២២​ក្បាល មិនមាន​សត្វ​ក្របី​នោះទេ ។

​ដោយឡែក​នៅឯ​ស្រុក​ជើងព្រៃ តាម​មន្ត្រីរដ្ឋបាល​ស្រុក​បាន​ឲ្យ​ដឹងថា មាន​មន្ត្រី​ផ្នែក​វារីវប្បកម្ម បាន​ចុះ​រៀបចំ​ផែនការអាជីវកម្ម​បណ្តុំ​ចិញ្ចឹម​កង្កែប​ក្នុង​តង់ នៅ​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ មាន​សមាជិក​ចូលរួម​ចំនួន ១១​នាក់ ស្រី ០៤​នាក់ ក្រោម​គម្រោង Aspire​។​