អភិបាលរង​ខេត្តកំពង់ចាម អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក អំណោយ របស់​រដ្ឋបាលខេត្ត​ជូន ដល់​មន្ត្រី មន្ទីរ​កិច្ចការនារី ដែល​កំពុង​សម្រាក​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន​

​ធឹ​ម សារ៉ន​

នា​រសៀល ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ នេះ​លោកជំទាវ​ប៉ាង​ដា​នី​អភិបាលរង​ខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ ១៩ អមដំណើរ​ដោយ លោក ស្រី​អភិបាលរងក្រុង លោ​ស្រី​ប្រធាន​មន្ទីរ និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ នាំយក​សម្ភារៈ ដែលជា​អំណោយ របស់​រដ្ឋបាលខេត្ត ចុះសួរសុខទុក្ខ ដល់​មន្ត្រី ចំនួន ០៥​នាក់ នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត ដែល​កំពុង​សម្រាក​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពុងចាម​។​

ស្ថិត​ក្នុងឱកាស​នោះដែរ​លោកជំទាវ​អភិបាលរង​ខេត្ត​បាន​ណែនាំ សូម​បន្ត​ថែទាំ​សុខភាព តាមរយៈ ការចូលរួម​បន្ត​អនុវត្ត​វិធាន​សុខាភិបាល «៣​ការពារ និង ៣​កុំ​» ដើម្បី ជៀស​ផុតពី​ការឆ្លង​ជម្ងឺ ដ៏​កាច​សាហាវ​នេះ ទៅ​ក្រុមគ្រួសារ ក៏ដូចជា ទៅក្នុង​សហគមន៍ ផងដែរ​។​ហើយ​សម្រាប់​សម្ភារៈ ដែលជា​អំណោយ របស់​រដ្ឋបាលខេត្ត គឺជា​ការរួមចំណែក ជួយ​សម្រួល​ដល់​ជីវភាព​មន្ត្រីរាជការ ដែល​កំពុង​ជាប់​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល ជាមួយនឹង​អ្នក​វិជ្ជមាន​កូ​វីដ ១៩​។​

សម្ភារៈ​ដែល​ត្រូវ​ប្រគល់ជូន​ក្នុង ០១​នាក់​ទទួលបាន អង្គរ ២៥​គីឡូក្រាម​, មី​ជាតិ ០១​កេស​, ម៉ាស់ ០១​ប្រអប់​, និង​ជែ​ល​លាងដៃ ០១​ដប ។