ឯកឧត្ដម ហេង វណ្ណនី ដឹកនាំក្រុមការងារបរិយាប័ន្នខេត្ត ចុះពិនិត្យតាមដានគម្រោងរបស់អង្គការអេចអាយ (H.I) នៅស្រុកព្រៃឈរ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តតំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយលោក អ៊ុង សុភា តំណាងអង្គការអេចអាយ(H.I) និងថ្នាក់ដឹកនាំភូមិ-ឃុំ អញ្ជើញដឹកនាំក្រុមការងារបរិយាប័ន្នខេត្តចុះពិនិត្យតាមដានគម្រោងរបស់អង្គការអេចអាយ(H.I) នៅស្រុកព្រៃឈរ។

ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យនាឱកាសនោះក្រុមការងារបានចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារជនពិការ÷ទី១.គ្រួសារលោកស្រីឆេនសុខុមរស់នៅភូមិអងឃុំត្រពាំងព្រះដែលមានសមាជិកគ្រួសារពិការសតិបញ្ញាចំនួនពីរនាក់ដែលទទួលបានការបណ្ដុះបណ្ដាលជំនាញកាត់ដេរទី២.គ្រួសារលោកឈិនឈឿនរស់នៅភូមិកំពង់សំណាញ់ឃុំមៀនដែលជាជនពិការកាយសម្បទាទទួលបានគម្រិងចិញ្ចឹមមាន់និងចិញ្ចឹមទាទី៣.គ្រួសារលោកគុយហ៊ាងរស់នៅភូមិតាកែវឃុំគរជាជនពិការជើងទទួលបានគម្រោងចិញ្ចឹមមាន់ចិញ្ចឹមទានិងទី៤.គ្រួសារលោកស្រីអ៊ូចសែបរស់រស់នៅភូមិម្រេញឃុំគរមានសមាជិកគ្រួសារជាប្តីពិការទទួលបានជំនាញបណ្តុះបណ្តាលកាត់ដេរហើយកំពុងប្រកបអាជីវកម្មនេះនៅឯផ្ទះរបស់ខ្លួនផងដែរ៕