លោកជំទាវ តំណាងរាស្ត្រ មណ្ឌល កំពង់ចាម នាំយក អំណោយ ឯកឧត្តម ហ៊ុន ណេង គ្រួសារ​មាន​ជំងឺ​ចំនួន​០២​នៅ​ស្រុក​ស្ទឹងត្រង់​

អត្ថបទ៖ ធឹម សារ៉ន

នៅ​រសៀល​ថ្ងៃ ២៤ ខែមករា ឆ្នាំ ២០២១ លោកជំទាវ កុល ធា រិន លោកជំទាវ ស្រី គឹម ឆយ លោកជំទាវ ខុង ស៊ុន អេង តំណាងរាស្ត្រ មណ្ឌល កំពង់ចាម និង លោកស្រី សម​ផល្លា​បាន អញ្ជើញ សំណេះសំណាល សួរសុខទុក្ខ និង នាំយក ថវិកា​របស់ ឯកឧត្តម ហ៊ុន ណេង សមាជិក អចិន្ត្រៃយ៍ នៃ រដ្ឋសភា និង​លោកជំទាវ ផ្តល់ជូន​គ្រួសារ​មាន​ជំងឺ​ប្រ​ចំ​ការយ ចំនួន​០៣​នៅ​ស្រុក​ស្ទឹងត្រង់​។​គ្រួសារ​ទី​១៖​ឈ្មោះ​មាស ស៊ី​ណាត ភេទ​ស្រី​អាយុ​៥៨​ឆ្នាំមាន​ជំងឺ​ធ្ងន់ធ្ងរ​ប្រចាំកាយ រស់នៅ​ភូមិ​ព្រែក​បា​រំ ឃុំ​ព្រែកកក់ ។​គ្រួសារ​ទី​២៖​ឈ្មោះ លោក សុ​ប់ មាន មាន​វ័យ​៨១​ឆ្នាំ​ចាស់ជរា​ជា​មេភូមិ​ទួល​ពោធិ៍ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់។​

ដោយ​មួយ​គ្រួសារ ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​ប្រាស់ មានដូចជា អង្គរ​៥០​គីឡូ ត្រីខ​មួ​យួរ ប្រេងឆា​២​លីត្រ​១​ដប់ ស្ករស​១​គីឡូ អំបិល ១​គីឡូ មុង​០១​ក្រ​ម៉ា​០១ និង​ថវិការ​ចំនួន​២០​ម៉ឺន​រៀល​ និង បាន​បន្តទៅ​សួរសុខទុក្ខ លោក ស្រី​អេង​សៀន ក្រុមប្រឹក្សា ស្រុក​ស្ទឹងត្រង់ ដែល រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរ​ចរណ៍ និង​បាន​ជួយ​ឧបត្ថម​ថវិការ ចំនួន ២០​ម៉ឺន​រៀល​។​លោកជំទាវ កុល ធា រិ ន ក៏បាន ផ្ដាំ​ពាំ​នាំនូវ​ប្រសាសន៍​ឧ​ត្ត​ម ហ៊ុន ណេង សមាជិក អចិន្ត្រៃយ៍ នៃ រដ្ឋសភា និង​លោកជំទាវ ដែល​តែងតែ​យល់ចិត្ត​ទុកដាក់​គិតគូរ​ចំពោះ​សុខ​ទុក​ប្រជាព​រដ្ន​គ្រប់រូប ដោយ មិន ទុក បងប្អូន ប្រជាពលរដ្ឋ ចោល នោះឡើយ ។​

​ឈ្លាត​ក្នុងឱកាស​នោះ​ផងដែរ​ដែរ លោកជំទាវ តំណាងរាស្ត្រ​និង​សហការី បាន​ជួយ​ឧបត្ថម​ថវិការ​ចំនួន​១,៤០០.០០០​រៀល​( មួយ​លាន​បួន​សែន​រៀល​) ដល់​រដ្ឋបាល​ស្រុក​ស្ទឹងត្រង់​សម្រាប់​ប្រើប្រាស់​ការងារ​មនុ​ស្សធ​ម៍​ផងដែរ​។