គណៈប្រតិភូខេត្តកំពង់ចាម អញ្ជើញចូលរួមអបអរសាទរឆ្នាំថ្មី ប្រពៃណីវៀតណាម នៅខេត្តប៊ិញភឿក

ធឹម សារ៉ន

ខេត្តប៊ិញភឿក ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤  ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា  បានដឹកនាំប្រតិភូខេត្តកព់ចាម អញ្ជើញទៅ អបអរសាទរនិងជូនពរថ្នាក់ដឹកនាំ និងប្រជាជនខេត្តប៊ិញភឿកសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ជាតិវៀតណាម ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ក្នុងពិធីនោះ ទទួលបានការស្វាគមន៍ យ៉ាងរាក់ទាក់ និងកក់ក្ដៅបំផុតពី ឯកឧត្តម ង្វៀន ម៉ាញ់ គឿង  លេខាគណៈកម្មាធិការបក្សខេត្ត ប៊ិញភឿក និង លោកជំទាវ ត្រើន ទ្វេហៀន ប្រធានគណៈកម្មាធិការប្រជាជន ប៊ិញភឿក ព្រមទាំង ប្រជាជនវៀតណាម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរង ខេត្តកំពង់ចាម បានសម្តែងក្តីរំភើបរីករាយ ដោយមានការទទួលស្វាគមយ៉ាងកក់ក្តៅពី សំណាក់ ថ្នាក់ដឹកនាំខេត្តប៊ិញភឿកនិងបានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ ឯកឧត្តម ង្វៀន ម៉ាញ់ គឿង  លេខាគណៈកម្មាធិការបក្សខេត្ត ប៊ិញភឿក និង លោកជំទាវ ត្រើន ទ្វេហៀន ប្រធានគណៈកម្មាធិការប្រជាជន ប៊ិញភឿក ដែលបានខិតខំ ដឹកនាំខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ បង្កបាននូវភាពសុខសាន្ត ជូនដល់ប្រជាជន ក្នុងខេត្តទាំងមូល ។

ឯកឧត្តម សូមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តកពង់ចាម និងខេត្ត ប៊ិញភឿក និងសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងខេត្តទាំងពីរ និងបន្តពង្រឹងពង្រីកបន្ថែមទៀត នាពេលអនាគត ដើម្បីជាប្រយោជន៏ទៅវិញទៅមកនៃប្រជាជន និងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពនៃប្រទេសកម្ពុជា វៀតណាម។

ជាចុងបញ្ចប់នៃពិធីនេះ ភាគីនៃតំណាងខេត្តទាំង០6ក៏បានផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងស្និទ្ធស្នាលបំផុត។

សូមជម្រាបជូនថា ពិធីជូនពរឆ្នាំថ្មី ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ក៏មានតំណាងខេត្តចំនួន០6ចូលរួមផងដែរ រួមមាន ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ កំពង់ធំ មណ្គលគិរី ក្រចេះ ស្ទឹងត្រែង និងប្រតិភូក្រសួងការពារជាតិ ប្រតិភូអគ្គស្នងការនគរបាលជាតិ ការចូលរួមនេះតបតាមការអញ្ជើញរបស់គណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕