កំពង់ចាម ៖ នៅរសៀល ថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២៣ លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យចូលជាសមាជិកនៃ សមាគម ន៍សេវាដឹកជញ្ជូន ខេត្តកំពង់ចាម (មានម៉ូតូ ឌុប ,កង់បី) ដេីម្បីជួយសម្របសម្រួល និងលេីកស្ទួយជីវភាពអ្នកប្រកបរបរមួយនេះបន្ថែមទៀត។
ឆ្លៀតឱកាសនោះដែរ លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម បានលេីកឡេីងពីអត្តប្រយោជន៍ពេលចូលជាសមាគមន៍ សេវាដឹកជញ្ជូន ដោយត្រូវសហការគ្នាជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយអត្រាអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ។ លោកប្រធានមន្ទីរ បញ្ជាក់ ទៀត ថា តបតាមការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យមន្ទីរចងក្រងជាសមាគមន៍សេវាដឹកជញ្ជូន ក្នុងខេត្តកំពង់ចាម ដេីម្បីក្នុងគោលបំណងលេីកទឹកចិត្តបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបររត់ម៉ូតូឌុប កង់បី រថយន្តដឹកជញ្ជូន និងសេវាដឹកជញ្ជូនផ្សេងៗផងដែរ។
ទន្ទឹមនឹងនេះដែរ លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម បានផ្សព្វផ្សាយ និងជំរុញណែនាំ បន្ថែមលេីច្បាប់ចរាចរណ៍ ផ្លូវគោក ដល់អ្នកបេីកបរតាមដងផ្លូវ ធ្វេីយ៉ាងណាចេះគោរពច្បាប់ ស្លាកសញ្ញាចរាចរណ៍ ចេះអធ្យាស្រ័យ គ្នាក្នុងពេលបេីកបរ ត្រូវពាក់មួកសុវត្ថិភាព និងដោយឡែកបងប្អូនប្រជាពលរដ្ឋដែលបេីកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ និងកុំបេីកបរនៅពេលស្រវឹង។
ក្នុងពិធី សំណេះសំណាល នេះដែរ លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម បានផ្តល់មួកសុវត្ថិភាព និងសៀវភៅច្បាប់ចរាចរណ៍ ដល់សមាជិក របស់សមាគម ន៍សេវាដឹកជញ្ជូន ខេត្តកំពង់ចាម (មានម៉ូតូ ឌុប ,កង់បី) ចំនួន៧១នាក់ ដោយក្នុងម្នាក់ៗទទួលបានមួកសុវត្ថិភាពមួយ សៀវភៅច្បាប់ចរាចរណ៍ ផ្លូវគោកមួយច្បាប់សៀវភៅអ្វីដែលអ្នកបេីកបរម៉ូតូគួរយល់ដឹង និងខិតប័ណ្ណ ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រេីប្រាស់ផ្លូវ៕