អត្ថបទ៖ ធឹម សារ៉ន

ពិធី នេះ ត្រូវ បាន ធ្វើ ឡើង នាព្រឹកថ្ងៃ ទី ២៥ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយ មានការ អញ្ជើញ ចូលរួមពីឯកឧត្តម យឹមឆាំលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯក ឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា ឯកឧត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង តំណាំងស្ថានទូតសហព័ន្ធអាឡឺម៉ង់ ប្រចាំប្រទេសកម្ពុជា ព្រមទាំង លោក លោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អាជ្ញាធរក្រុងស្រុក និងសិស្ស-និស្សិតជាច្រើន ជាច្រើន រូប ផងដែរ។
ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្ដម អ៊ុនចាន់ដា មានប្រសាន៍ថា ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

ឯកឧត្ដម អ៊ុនចាន់ដា មានប្រសាន៍ថា រដ្ឋបាលខេត្តកំពង់ចាមបានត្រៀមរួចជាស្រេចដើម្បីសហការជាមួយនឹងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទនៃដៃគូអភិវឌ្ឍន៍និងអង្គការសង្គមស៊ីវិលដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី ២ ឆ្នាំ ២០១៩-២០២៣ ឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ដូចដែលបានចែងនៅក្នុងសេចក្តី ជូនដំណឹង លេខៈ ៩៣៤ស.ជ.ណ. ចុះថ្ងៃទី ២០ខែតុលាឆ្នាំ ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីជាពិសេសអនុសាសន៍ទី ៥ ដែលលើកឡើងថា៖ គ្រប់រដ្ឋបាលរាជធានីខេត្តត្រូវរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភរាជធានីខេត្តនិងរៀបចំទិវា អាហាររូបត្ថម្ភថ្នាក់ជាតិដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍សង្គមស៊ីវិលនិងវិស័យឯកជនស្របតាមប្រធានបទរបស់ទិវាជាតិអាហារូបត្ថម្ភដែលរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី ៦ខែវិច្ឆិកា ជារៀងរាល់ឆ្នាំនិងអនុសាសន៍ទី ៦ ដែលលើកឡើងថា គ្រប់រដ្ឋបាលរាជធានីខេត្តត្រូវរៀបចំបញ្ជ្រាប ការងារសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅក្នុងផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំសង្កាត់ដើម្បីលើកកំពស់វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅថ្នាក់ជាតិ។
ក្នុងនោះឯកឧត្តម ផ្ដាំផ្ញើដល់ជំទាវលោក លោកស្រីភ្ញៀវជាតិអន្តរជាតិមន្ត្រីរាជការ លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់អនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺ covid-19 និងសូមចូលរួមអនុវត្តតាមពាក្យស្លោករបស់ទិវាជាតិអន់ថយជាតិអាហារូបត្ថម្ភលើកទី ៧ គឺ( ១) បរិភោគអាហារចម្រុះមានគ្រាប់ធញ្ញជាតិបន្លែផ្លែឈើត្រីសាច់និងស៊ុតដើម្បីអោយយើងមានសុខភាពល្អ(២)ដាំបន្លែឈើហូបផ្លែចិញ្ចឹមត្រី ផ្ទះសហគមន៍និងសាលារៀនដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិង (៣)បរិភោគអាហារមានជាតិខ្លាញ់ស្ករនិងអំបិលក្នុងបរិមាណល្មមដើម្បីការពារជំងឺទឹកនោមផ្អែមជំងឺលើសឈាមនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។

