ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម ប្រកាស​ទទួល​សមាជិក​ថ្មី ចំនួន ៦២​នាក់

ចិន សារ៉ាត

(​កំពង់ចាម​)៖ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ហាន កុសល ប្រធាន ស​.​ស​.​យ​.​ក​. ខេត្តកំពង់ចាម បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាជិក សមាជិកា​ថ្មី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកំពង់ចាម វិស័យ​ឯកជន ក្នុងស្រុក​ព្រៃឈរ ជើងព្រៃ និង​ស្រុក​បាធាយ ចំនួន ៦២​នាក់ នៅ​សាលប្រជុំ​សាលាស្រុក​ជើងព្រៃ​។​

​បើតាម ឯកឧត្តម ហា​នន កុសល បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​ថ្ងៃ​ដដែល​នេះ ក្រុម ស​.​ស​.​យ​.​ក ទាំង​១០ ក្រុង​-​ស្រុក ទូទាំង​ខេត្តកំពង់ចាម បាន​ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ផងដែរ ៕​