ឯកឧត្តម ហាន កុសល ចូលរួម​ជាមួយ ឯកឧត្តម​វេជ្ជ​. សុះ មុះ​សិន សមាជិក​រដ្ឋសភា អនុប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ក្រីក្រ ៤១​គ្រួសារ

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្តកំពង់ចាម និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​ចំនួន ៤១​គ្រួសារ រង​ប៉ះពាល់​ដោយ​កូ​វីដ​-១៩ ក្នុងភូមិ​រកា សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម​វេជ្ជ​. សុះ មុះ​សិន សមាជិក​រដ្ឋសភា អនុប្រធាន​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សមាគមនិស្សិត​មុ​ស្លី​ម​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ លោកជំទាវ ទីប្រឹក្សា​រាជរដ្ឋាភិបាល សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស​.​ស​.​យ​.​ក​. ក្រុង​កំពង់ចាម និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ។​

​បើតាម​ឯកឧត្តម ហាន កុសល បាន​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃ​ដដែល​នេះ លោក បាន ស្រេង អភិបាលរង​ស្រុក និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក​ស្ទឹងត្រង់ និង​សមាជិក ស​.​ស​.​យ​.​ក បាន​ចូលរួម​ចែក​អំណោយ​ដល់​គ្រួសារ​ដែល​រង​ផលប៉ះពាល់ និង​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ពីរ​ឃុំ មាន​ចំនួន ១៦០​គ្រួសារ​ផងដែរ ក្នុងនោះ រួមមាន​ឃុំ​មេសរ​ជ្រៃ ចំនួន ៦០​គ្រួសារ និង​ឃុំ​ព្រែកបាក់​ចំនួន ១០០​គ្រួសារ ក្រោម​អធិបតីភាព ឯកឧត្តម​វេជ្ជ​. សុះ មុះ​សិន សមាជិក​រដ្ឋសភា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​និ​សិស្ស​មុ​ស្លិ​ម​កម្ពុជា និង​លោក ទុន ណេ​ត អភិបាលស្រុក​ស្ទឹងត្រង់ ។​

​ទន្ទឹមនឹងនេះ ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ស្រុក​កោះសូទិន បាន​ចូលរួម​អមដំណើរ​លោក យី វ​ណ្ណះ អភិបាល​នៃ​គណៈ​អភិបាលស្រុក ចុះ​សួ​សុខទុក្ខ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ឃុំ​ល្វេ​ចំនួន​៥​គ្រួសារ​។​

​ចំណែក ឯ​ក្រុមយុវជន ស​.​ស​.​យ​.​ក ទាំង​១០ ក្រុង​-​ស្រុក ទូទាំង​ខេត្តកំពង់ចាម ក៏បាន​ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ផងដែរ​៕​