លោកជំទាវ អន ហេងលក្ខិណា ប្រធានគ.ក.ស.ក.ខេត្តកំពង់ចាម បង្ហាញពីសកម្មភាពការងារមួយចំនួន ក្នុងរយ:ពេល១ថ្ងៃ

នួន សត្យា

(កំពង់ចាម)៖ប្រធានគ.ក.ស.ក.ខេត្តកំពង់ចាមលោកជំទាវអនហេងលក្ខិណាបានបង្ហាញអំពីសកម្មភាពការងាររបស់អង្គភាពមួយចំនួនដែលលោកសង្ឃទាវបានចូលរួមនៅថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២១។

លោកជំទាវអនហេងលក្ខិណាបានមានប្រសាសន៍ឲ្យដឹងថាគ.ក.ស.ក.ខេត្តកំពង់ចាមបានចូលរួមកិច្ចប្រជុំបង្ហាញពីភាពជោគជ័យនិងបញ្ហាប្រឈមគម្រោងលើកកម្ពស់ឥរិយាបថអ្នកថែទាំកុមារតូចអាយុ០ដល់៣ឆ្នាំជាមួយអង្គការសង្គ្រោះកុមារនៅស្នាក់ការអង្គការ។

ក្នុងថ្ងៃដដែលនេះដែរលោកជំទាវបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់និងបង្ហាញអំពីវឌ្ឍនភាពគម្រោងការបង្កើតទារកដ្ឋាននៅក្នុងសហគមន៍សម្រាប់កូនរបស់កម្មករកម្មការិនីរោងចក្រជាមួយអង្គការពិភពកុមារនិងអភិវឌ្ឍន៍នៅសាលតូចសាលាខេត្ត។បន្ទាប់ពីនោះបានចុះសួរសុខទុក្ខលោកស្រីរិនធារ៉ាអភិបាលរងក្រុងនិងជាអនុប្រធានគ.ក.ស.កក្រុងដែលទើបនឹងវះកាត់ដុំសាច់ក្នុងស្បូនសម្រាកព្យាបាលនៅគេហដ្ឋាន។

ក្រៅពីនោះលោកជំទាវបានដឹកនាំក្រុមការងារទៅចូលរួមបុណ្យសពម្ដាយលោកនឹងនរិទ្ធអនុប្រធានការិយាល័យផែនការនិងវិនិយោគសាលាខេត្តនៅរាជធានីភ្នំពេញផងដែរ៕