អភិបាលខេត្ត​កំពង់ចាម ដាក់​ផែនការ​ឲ្យ​អាជ្ញាធរ​ស្រុក ថែទាំ​សួនច្បារ​ដើម្បី​រក្សា​សោភ័ណភាព​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦

អត្ថបទ៖ នួន សត្យា

អភិបាលខេត្ត​កំពង់ចាម​ឯកឧត្តម អ៊ុន ចាន់​ដា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ប្រ​ជ៉ំ​មន្ត្រី និង​អាជ្ញាធរ​ស្រុក​ពាក់ព័ន្ធ ដើម្បី​រៀបចំ​កែលំអ​សោភ័ណភាព​សួនច្បារ តាម​ដងផ្លូវ​ជាតិ​លេខ​៦ ចាប់ពី​ចំណុច​ព្រំប្រទល់​ខេត្តកំពង់ចាម ស្រុក​បាធាយ ដល់​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ និង​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ផ្អាវ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​អភិបាល​ស្រុក​បាធាយ អភិបាលស្រុក​ជើងព្រៃ និង​ថ្នាក់ដឹកនាំ មន្ទីរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះ ឯកឧត្តម ​អភិបាលខេត្ត​បានដាក់​ផែនការ​ឲ្យ​អាជ្ញាធរ​តាម​បណ្ដា​ស្រុក ត្រូវ​ចាត់តាំង​មន្ត្រី​ដើម្បី​អនុវត្ត ការងារ ដោយ​ធ្វើ​ការថែទាំ​សួនច្បារ​ជាប្រចាំ នៅក្នុង​តំបន់​គ្រប់គ្រង​របស់ខ្លួន​ប្រកបដោយ​ភាព​ទទួលខុសត្រូវ ។​ ទន្ទឹមនឹង​នោះដែរ អភិបាលស្រុក​នីមួយៗ ត្រូវ​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​ត្រួតពិនិត្យ លើ​ការថែទាំ​សួនច្បារ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​។​