ដោយ៖ សុខ សីលា
ក្រោយពីទទួលបានព័ត៌មានថា ស្ត្រីដែលជាមន្ត្រីរាជការបំរើការងារនៅសាលាខេត្តកំពង់ចាម បានរងគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងប្រធានប្រតិបត្តិសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមដំណើរដោយ លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ទៅប្រគល់ជូនដល់មន្ទីរពេទ្យខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។
ស្ត្រីដែលរងគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ចាន់ សុផេតអាយុប្រមាណ៦០ឆ្នាំជាមន្ត្រីបំរើការងារនៅសាលាខេត្តកំពង់ចាមបានរងគ្រោះថ្នាក់ចរាចរណ៏នៅថ្ងៃទី២៥មករាត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។
នៅក្នុងខណៈពេលសួរសុខទុក្ខលោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើនិងសួរសុខទុក្ខពីឯកឧត្តមអ៊ុនចាន់ដាអភីបាលខេត្តនិងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមមន្ត្រីសាលាខេត្តទាំងអស់ដែលរួមការងារជាមួយនិងសូមជូនពរអោយោកស្រីឆាប់បានជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗនេះ។
លោកជំទាវបានផ្តាំផ្ញើដល់អ្នកជំងឺនិងក្រុមគ្រួសារត្រូវខិតខំថែរទាំនិងព្យាបាលទៅតាមការណែនាំរបស់គ្រូពេទ្យឆាប់បាន ត្រឡប់ទៅផ្ទះនិង ចូលបំរើការងារវិញ។
លោកជំទាវនិងក្រុមការងារក៏បានប្រគល់សម្ភារៈនិងថវិកាជូនដល់អ្នកជំងឺដែលជាថវិការរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងសប្បុរសជនសរុបចំនួន ១,១៨៥,០០០រៀល ។