អភិបាលខេត្ត​កំពង់ចាម ថ្លែងអំណរគុណ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បានផ្ដល់​ផ្លែ​មៀន​ខ្មែរ សម្រាប់​ចែកជូន​បងប្អូន​មាន​ជំងឺ​កូ​វីដ និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក និង​មន្ត្រីរាជការ

នួន សត្យា

(​កំពង់ចាម​)៖ ក្នុងនាម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា តំណាងឱ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ចាម សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា តាមរយៈ ឯ​ឧ​. នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ រង ខ​.​ភ​.​ម​. និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​នាំមក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា ផ្លែ​មៀន ចំនួន ១០​តោន ដល់​រដ្ឋបាល​ខេត្តកំពង់ចាម ដេ​ី​ម្បី​ចាត់ចែង​ផ្តល់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក អ្នកជំងឺ​កូ​វីដ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ខេត្តកំពង់ចាម នៅ​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១​នេះ ។

​ជាមួយគ្នា​ដែរ ឯកឧត្តម អភិបាលខេត្ត បាន​យក​ឱកាស​នេះ​អំពាវនាវ សូម​ឲ្យ ពុក​ម៉ែ បងប្អូន បន្ត​ការពារ​ខ្លួន​កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​១៩ តាមរយៈ ការអនុវត្ត​វិធានការ ៣​ការពារ និង​៣​កុំ ជាប់​ជាប្រចាំ និង​កុំ​ភ្លេច​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ នៅតាម​មន្ទីរពេទ្យបង្អែក ឫ​មណ្ឌល​សុខភាព ឫ​ទាក់ទង​មក​អាជ្ញាធរ​ភូមិ ឃុំ ដេ​ី​ម្បី​ក្រុម​ពេទ្យ​ចល័ត ចុះទៅ​ចាក់​ជូន​ដោយ​ឥតគិតថ្លៃ​ផងដែរ ។​