ឯកឧត្តម ហាន កុសល ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​ទទួលបន្ទុក កិច្ចការនារី និង​កុមារ​

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អភិបាលខេត្ត នៅ​ថ្ងៃទី​២៥-២៦ ខែសីហា ឆ្នាំ​២០២១​នេះ បាន​ចូលរួម​ជា​អធិបតី ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្រកាស​ស្ដីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការនារី និង​កុមារ​ឃុំ សង្កាត់ សៀវភៅ​ណែនាំ​ស្ដីពី​កិច្ចការពារ​កុមារ​ឃុំ សង្កាត់ និង​សេចក្ដីណែនាំ​ស្ដីពី នីតិវិធី​ការជ្រើសរើស បុគ្គលិក​ក្រៅ​ក្របខណ្ឌ​រដ្ឋ​របស់​រដ្ឋ​បាល​ឃុំ សង្កាត់ តាម​ប្រព័ន្ធ​អន​ឡាញ​។​

​សិក្ខាសាលា​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី លោកជំទាវ អន​ហេង លក្ខិណា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ នៃ​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម អភិបាលរងក្រុង ស្រុក​ទទួលបន្ទុក​សេវា​សង្គម ប្រធាន គ​.​ក​.​ស​.​ក ក្រុង ស្រុក ប្រធានការិយាល័យ​ផែនការ និង​គាំទ្រ​ឃុំ សង្កាត់ សិក្ខាកាម​មកពី​រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់​ទាំងអស់​ក្នុង​ខេត្តកំពង់ចាម​ដោយ​បែង​ចែកជា​២​ក្រុម​៖

​ក្រុមទី​១ ថ្ងៃទី​២៥ ខែសីហា មានស្រុក​កំពង់សៀម កោះសូទិន ស្ទឹងត្រង់ ស្រី​សន្ធរ និង​ស្រុក​ចំការលើ​។​

​ក្រុមទី​២ ថ្ងៃទី​២៦ ខែសីហា មាន​ក្រុង​កំពង់ចាម ស្រុក​ព្រៃឈរ ជើងព្រៃ បាធាយ និង​ស្រុក​កងមាស​។​