ចិន សារ៉ាត
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម អញ្ជើញចូលរួមបិទវគ្គបណ្ដុះបណ្ដាល ទី២ ស្ដីពីបរិយាបន្នពិការភាព តាមរយៈប្រព័ន្ធអនឡាញ (Video Zoom) ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពី ៖ លោកជំទាវ ប្រាក់ថាវៈ ភាវី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ហៅកាត់ថា (DAC) លោកជំទាវប្រធានកិត្តិយស និងសមាជិក សមាជិកា នៃក្រុមការងារឆ្លើយតប ជាពហុវិស័យ ចំពោះ អំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត, លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត លោកប្រធានផ្នែកពិការភាព តំណាងកម្មវិធី ACCESS និងលោកនាយកប្រចាំប្រទេស តំណាងអង្គការ ADD អន្តរជាតិ សរុបចំនួន ៤១នាក់/ស្រី ១៩នាក់ ។
សូមបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលធ្វើឡើង ខាងលើនេះ មានចំនួន ០២វគ្គ និងមានគោលបំណង ៖ បង្កើនការ យល់ដឹងស៊ីជម្រៅ ស្ដីពីបរិយាបន្នពិការភាព ជូនដល់សមាជិក ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះ អំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ៕