លោកជំទាវ ប៉ាង ដា​នី អភិបាលរងខេត្ត​កំពង់ចាម ផ្តល់​អនុ​វ​សាសន៍​ចំនួន​៣​ចំណុច​ដើម្បី​ពង្រឹង​លើ​ការងារ​ប្រយុទ្ធ ប្រឆាំង​អំពើ ជួញដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​

អត្ថបទ៖ ធឹម សារ៉ន

​នា​ព្រឹក ថ្ងៃ ចន្ទ ១០​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​និង ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០២០ លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត និង​ជា​អនុ​វប្រ​ធាន​លេខាធិការដ្ឋាន​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស តំណាង​ឯកឧត្ដម អ៊ុន​ចាន់​ដា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ដល់​មន្ត្រី​ជា​យន្តការ​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ជា​សមាជិក​ក្រុម​ទាំង​៣​មាន​ក្រុង​កំពង់ចាម ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ នៃ គ​.​ខ​.​ប​.​ជ ចំនួន​១២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ចាម​។​

​មានមតិ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្ត​លោកជំទាវ ប៉ាង ដា​នី អភិបាលខេត្ត​កំពង់ចាម ផ្តល់​អនុ​វ​សាសន៍​ចំនួន​៣​ចំណុច​ដល់​អង្គពិធី​ដូចជា​៖
១-​សមាជិក​ទាំងអស់​ដែល​ទទួលបាន​ចំណេះដឹង​បទពិសោធន៍​ថ្មីៗ បន្ថែមទៀត​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ ដើម្បី​បង្កើន​ការយល់ដឹង​ក្នុងការ​ចូលរួម​គ្រ​ប់ស​កម្ម​ភាព​ដើម្បី​បង្ការ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​។​២- ក្រោយពី ទទួលបាន​ដំណឹង​ថា​មាន​ពលករ ចំណូលស្រុក​មកហើយ​សូម ជួយ​តាមដាន​មើល​ក្រោយពី​បងប្អូន​ពលករ​ធ្វើ​ចិត្ត​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅតាម​គេហដ្ឋាន តាម​សួរ​មើលថា តើ​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស ដោយ​ស្របច្បាប់​ឬក៏​មិន​ស្របច្បាប់ បើ​មិន​ស្របច្បាប់ យើង​ត្រូវ​វែក​រក​មេខ្យល់​។ នេះ​ជា​ចំណុច​មួយ​ដែល​យើង​ធ្វើ​មាន​ប្រសិទ្ធភាព​កន្លងមក​និង​ត្រូវ​យក់ចិត្តទុកដាក់​។ ហើយ​ចំណុច​ទី ៣- សូម​បងប្អូន​នៅតែ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ឬក៏​ធ្វើ​របាយការណ៍​ឱ្យបាន​ទាន់​ពេ​វេលា ដើម្បី ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​។​

គួរ​បញ្ជាក់ថា​តាម​របាយការណ៍​របស់​សាលាខេត្ត​កំពង់ចាម​គិត​ត្រឹម​ថ្ងៃទី ២៥​ខែតុលា​ឆ្នាំ​២០២០ ចំណូលស្រុក​ក្នុង​ខេត្តកំពង់ចាម មាន​ចំនួន ៤៨០០​នាក់​។ ពលករ​ចំណូល​ច្រើនជាងគេ​គឺ​ស្រុក កំពង់សៀម​ដោយសារតែ​ស្រុក​នេះ​មាន​វិសាលភាព​ធំ​ហើយ​មាន​ចំនួន​ឃុំ​ច្រើន​។ ស្រុក​ស្រី​សន្ធរ មាន​ចំនួន ២៥០​នាក់​ចំណោម​ក្នុងចំណោម ៤៨០០ នាក់ និង ស្រុក​កងមាស មាន​ចំនួន ៥៥៨​នាក់​។​