​ឯកឧត្តម ​អ៊ុន ​ចាន់​ដា ជម្រុញ​អោយ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ចូលរួម​ផ្សព្វផ្សាយ​ និង​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ​ ដើម្បី​ផ្គត់ផ្គង់​ប្រើប្រាស់​នៅពេល​មាន​គ្រោះរាំងស្ងួត​

ដោយ៖ ជួន រតនា​វង្ស

នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណ៍​ណែនាំ ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការចាត់​វិធានការណ៍ ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ ដើម្បី​ត្រៀម​បង្កា ​និង​គ្រោះរាំងស្ងួត ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​រក្សា​ទឹក​ទុក​ សម្រាប់​ប្រើប្រាស់​នៅពេល​ជួប​គ្រោះរាំងស្ងួត ​ជាពិសេស​ក្នុង​រដូវប្រាំង​ ខាងមុខនេះ​។​

​កិច្ចប្រជុំ​នេះ ​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ នា​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួង ធនធានទឹក និង ឧតុនិយម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ថ្នាក់ដឹកនាំ​មន្ទីរជំនាញ​ និងអាជ្ញាធរ​ស្រុក​គ្រប់​ស្រុក​។​

​លោក អ៊ុំ វី​ប៊ុល ប្រធាន​មន្ទីរ​ធនធានទឹក ខេត្ត​បានអោយដឹងថា ខេត្តកំពង់ចាម មាន​ផ្ទៃដី​បង្ក​បង្កើនផល​ទាំង​រដូវស្សា ​និង​រដូវ​ប្រាំ​ចំនួន ​១២៨,៥៤០ ​ហិច​តា​។​ ដើម្បី​គាំទ្រ​វិស័យនេះ​ទូទាំង​ខេត្ត​ យើង​មាន​ប្រព​ន្ធ័​ធា​រា​សា​ស្រេ្ត​ សរុប​ចំនួន ​២៦២​កន្លែង​ បាន​ជួសជុល​ឡើងវិញ ​៨៥​កន្លែង និង​ស្តារ​ប្រឡាយ​បាន​ប្រវែង​សរុប ​៣៩៧,៨២​គីឡូម៉ែត្រ​ សម្រាប់​អន្តរា​គម​ន៍​ជួយសង្គ្រោះ​ស្រូវវស្សា​និង​ស្រូវប្រាំង​ដែល​ជួយ​បញ្ហា​ខ្វះ​ទឹក​។

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​បានលើកឡើង​ពី ខ្លឹមសារ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល  “​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​”​ សម្រាប់​ប្រើប្រាស់​លើ​ការងារ​បង្កបង្កើនផល​នៅពេល​ជួបប្រទះ​នូវ​គ្រោះរាំងស្ងួត​ដែល​អាច​នឹង​កើតមានឡើង​ នៅពេល​ខាងមុខនេះ​។​

​ឯកឧត្តម អភិបាលខេត្ត​មានប្រសាសន៍​បន្តទៀតថា បើទោះបីជា​ចាប់ពី​ខែកក្កដា​ឆ្នាំ​២០១៩ បាតុភូត​”​អែល​ណូ​នី​”​បាន​ថមថយ​ឥទ្ធិពល​ជា​បណ្ដើរ​ៗ ទន្ទឹមនឹង​អាងទឹក​នានា​ ពេលកន្លងមក ​បាន​រក្សាទុក​ស្ទើរតែ ​១០០​ភាគរយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​យ៉ាងណាក៏ដោយ ​បញ្ហា​គ្រប់គ្រង ​និង​ប្រើប្រាស់​ទឹក​នៅតែ​ត្រូវបាន​ចាត់ទុកជា​អាទិភាព​ ដើម្បី​បម្រើ​ឲ្យ​ស្រូវធ្ងន់​ចុងរដូវ​វស្សា ស្រូវ​រដូវប្រាំង​ឆ្នាំ​២០១៩-២០២០ និង​ការប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​រហូត ដល់​មាន​ភ្លៀង​កក់ខែ​នៃ​ឆ្នាំ​ថ្មី​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​ជម្រុញ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ និង​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្ អ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់តែ​ការប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ បណ្ដោះហូតដល់​មាន​ភ្លៀង​ធ្លាក់​ល្អប្រសើរ​ឡើងវិញ​។ ​