សាលាបឋមសិក្សា​រំចេក និង​ថ្មគោល ទទួល​អំណោយ​ម៉ាស​៨០០០ និង​ទឹក​អាកុល ពី​សប្បុរសជន​

ដោយ សុខ សីលា

​លោកជំទាវ ស្រី គឹម​ឆ​យ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា លោកជំទាវ ទូច ចន្ទ​ពិសី លោកជំទាវ ប៉ាង ដា​នី អភិបាលរង​ខេត្តកំពង់ចាម និង​សហការី នៅ​ថ្ងៃទី​២៦ ខែ​វិ​ច្ចកា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ប្រគល់​ម៉ាស​ចំនួន ៨០០០ និង​ទឹក​អាកុល​ចំនួន ៩៥​លីត្រ ជូន​ដល់​សាលា​ចំនួន ២ គឺ​សាលាបឋមសិក្សា​រំចេក និង​សាលាបឋមសិក្សា​ថ្ម​គល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​

អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម លោកជំទាវ ស្រី គឹម​ឆ​យ

លោកជំទាវ ស្រី គឹម​ឆ​យ បាន​បញ្ជាក់ថា កម្មវិធី​ផ្ដល់​ម៉ាស និង​ទឹក​អាកុល នៅថ្ងៃនេះ គឺ​ប្រព្រឹត្តឡើង​ដើម្បី​ចែក​បន្ត​ជូន​ដល់​ប្អូន​សិក្សា​នុ​សិស្ស ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ កុំឱ្យ​មានការ​ឆ្លង​ដល់​សហគមន៍​កម្ពុជា​។​