សមត្ថកិច្ច ជាង១ពាន់ ដែលត្រៀមដាក់ពន្រាយតាមដងផ្លូវ ការដង្ហែក្បួនព្រះអគ្គិជ័យកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍

អត្ថបទ៖ ឡេក ចាន់ពេជ្រ

ដេីម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ សុវត្ថិភាព ជូនកំឡុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ ខេត្តកំពង់ចាម បានត្រៀមកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសរុបចំនួន១១៣៨នាក់ ។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងពិធីដង្ហែក្បួនព្រះអគ្គិជ័យកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍ខាងលើនេះ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំកម្លាំងប្រជាពលរដ្ឋ ព្រះសង្ឃ មន្ត្រីរាជការសិស្សានុសិស្សចូលរួមដង្ហែរយៈពេល១ថ្ងៃ គឺថ្ងៃទី២៨ ខែមេសា ដែលត្រូវឆ្លងកាត់ទឹកដីខេត្តកំពង់ចាម ដែលមានការចូលរួមទទួល និងដង្ហែចំនួន១១គោលដៅសំខាន់ៗ និងមានមនុស្សចូលរួមជាច្រេីននាក់។ ស្ពាន២៤

លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ រង ផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការនគរបាលខេត្តកំពង់ចាម ឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចបានត្រៀមរួចរាល់សរុបជាង១ពាន់នាក់ សម្រាប់អនុវត្តន៍ទៅតាមផែនការ និងតំបន់គោលដៅពីគល់ស្ពានគីហ្សូណារហូតដល់ព្រំប្រទល់ខេត្ត ត្រង់ចំណុចស្ពានទី២៤ រវៀងស្រុកបាធាយ ខេត្តកំពង់ចាម និងស្រុកមុខកំពូល ខេត្តកណ្តាល ។

កម្មវិធីជាប្រវត្តិសាស្ត្រខាងលើនេះ នៅថ្ងៃទី២៩ ក្បួនដង្ហែព្រះអគ្គីជ័យកីឡាស៊ីហ្គេមនឹងទទួលក្បួនដង្ហែចេញពីចំណុចព្រំប្រទល់ខេត្តត្បូងឃ្មុំ មកកាន់ក្រុងកំពង់ចាម តាមបណ្ដាផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៦ ហើយក្បួនដង្ហែព្រះអគ្គិជ័យកីឡា៕