ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ ស្រុកព្រៃឈរ និង ស្រុកកំពង់សៀម

(កំពង់ចាម) ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល របស់វត្ថុតាងបានមួយចំនួនក្នុងភូមិសាស្ត្រ ស្រុកព្រៃឈរ និងស្រុកកំពង់សៀមខេត្តកំពង់ចាម ។

បើតាមមន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកព្រៃឈរ សហគមន៍នេសាទសាមគ្គីឃុំមៀន និងសហគន៍នេសាទឃុំវិហារធំ ចុះបង្ក្រាបបទល្មើសជលផល បានចំនួន ០៣ករណី ដោយ ០១ករណីនៅស្រុកព្រៃឈរ និង ០២ករណីទៀតនៅស្រុកកំពង់សៀម ដោយមានការសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

មន្ត្រីដដែលបានបញ្ជាក់ថា វត្ថុតាងរុះរើបំផ្លាញចោលនៅនឹងកន្លែងរួមមាន

ករណីទី១ -ឧបករណ៍លបប្រើស១០០ ចំនួន១៥មាត់ នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

+ករណីទី២ -ឧបករណ៍លបប្រើស១០០ ចំនួន ១០មាត់ នៅចំណុចបឹងធំ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ករណីទី៣ -ឧបករណ៍លូស្បៃមុងចំនួន ០៥មាត់ -របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ -បង្គោលចម្រឹងចំនួន ៤៥ដើម នៅចំណុចបឹងធំ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕