សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្តកំពង់ចាម នាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​ពលរដ្ឋ​ក្រីក្រ ១​គ្រួសារ នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​

​នៅ​រសៀល ថ្ងៃ​សុក្រ ៤​រោច ខែស្រាព​ណ៍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​,​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ចាត់ លោកជំទាវ ប៉ាង ដា​នី អនុប្រធាន​អចិន្ត្រៃយ៍​សាខា រួម​ដំណើរ​ដោយ លោកនាយក​សាខា មន្ត្រី​ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​ក្រុង ក្រុមការងារ​កាកបាទ​ក្រហម​កម្ពុជា​សង្កាត់ និង​អ្នកស្ម័គ្រចិត្ត​ភូមិ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ទៅ​ផ្តល់ជូន​ពលរដ្ឋ​ក្រីក្រ ១​គ្រួសារ ដែលមាន​កូនភ្លោះ ប្រុស​ស្រី ២​នាក់ រស់នៅ​ផ្ទះជួល​មួយកន្លែង ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។

ក្រៅពី​កូនភ្លោះ ២​នាក់​ដែល​ទើបនឹង​កើត​បាន ១​ខែ គ្រួសារ​នេះ នៅ​មានកូន​ក្នុងបន្ទុក ៧​នាក់​ទៀត បើ​បូក​ទាំង​ឪពុកម្តាយ​ផង សរុប​ចំនួន ១១​នាក់ ។ គ្រួសារ​នេះ ទើបនឹង​ផ្លាស់​ចេញពី​ភូមិ​តា​ណេង សង្កាត់​សំបួរមាស មក​រស់នៅ​ភូមិ​ទី​១ នេះ ទើបនឹង​បាន​ជាង ៣​ខែ ។ ក្រៅពី ដក​ឈូក ព្រលិត​ទៅ​លក់ និង​ធ្វើ​សំណង់​តាម​រដូវ​កាល ទាំង​២​នាក់​ប្តី ប្រពន្ធ ពុំមាន​មុខរបរ​អ្វី​ឡើយ ។ ដោយសារ​ការរំខាន រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​-19 គួបផ្សំ​ប្រពន្ធ កូនខ្ចី ថែមទាំង​ភ្លោះ​ទៀត​នោះ ធ្វើអោយ​ជីវភាព​គ្រួសារ​នេះ ជួប​ការលំបាក​កាន់តែខ្លាំង ។

អនុប្រធាន​អចិន្ត្រៃយ៍​សាខា លោកជំទាវ ប៉ាង ដា​នី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដោយ​ក្តី​នឹករលឹក និង​អាណិតអាសូរ​បំផុត ពី​សំណាក់ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា ពិសេស ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​ខ្វល់ខ្វាយ​គិតគូរ​ពី​សុខទុក្ខ របស់​ប្រជាពលរដ្ឋ​ជួប​លំបាក ជន​ងាយ​រងគ្រោះ ដោយ​មិន​រើសអើង ហើយ​តែង​បាន​ចាត់​តំណាង​ចុះ​អន្តរាគមន៍ ផ្តល់ជំនួយ​សង្គ្រោះ ទាន់ពេលវេលា ដើម្បី​ជួយ​សម្រាល​ការលំបាក បងប្អូន ស្របតាម​ទិស​ស្លោក “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល ” ។​

លោកជំទាវ បាន​សំណូមពរ​ដល់​ក្រុមគ្រួសារ អោយ​ខិតខំ​ថែទាំ​សុខភាព​ខ្លួនឯង​ម្នាក់ៗ ក៏ដូចជា​ទារក​ភ្លោះ​ទាំង ២ អោយបាន​ល្អ រស់នៅ​ត្រូវមាន​អនាម័យ​ស្អាត ៣​យ៉ាង​, គេង​សម្រាក​ក្នុង​មុង , ពិសេស អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​តាម​វិធាន សុខាភិបាល ” ៣​ការពារ ៣​កុំ និង ២​ចូលរួម ” ដើម្បី​ជៀសអោយផុត​ពី​ការឆ្លង​រាលដាល នៃ​វីរុស ដែល​តា ប​ម្លែ​ង​ថ្មី កូ​វីដ​-១៩ ដ៏​កាច​សាហាវ នេះ ។

អំណោយ​មនុស្សធម៌ ផ្តល់ជូន នាពេលនោះ រួមមាន​៖

– អង្ករ ៥០​គ​ក្រ , មី ២​កេស , ទឹកត្រី​២​យួរ​, ទឹក​ស៊ី​អ៉ី​វ ២​យួរ​, ត្រីខ ២០​កំប៉ុង , ឃី​ត ២ , អាវយឺត ១០, ម៉ាស់ ៥០​បន្ទះ និង ថវិកា​ចំនួន ២០០,០០០ រៀល ។ ដោយឡែក ក្រុមការងារ​ចុះជួយ​ភូមិ ឧបត្ថម្ភ​បន្ថែមចំនួន ១០០,០០០ រៀល ។​