មន្ត្រី ក្រសួង​អភិវឌ្ឍន៍​បទ បាន​ចុះ​ពិនិត្យ​សិក្សា និង​ស្តារ​ឡេ​ី​ង​វិញ​ផ្លូវថ្នល់​ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តកំពង់ចាម​

អត្ថបទ៖ ថុង សីហា

ក្រោយពី​ជំនន់​ទឹកភ្លៀង​បាន​ចាប់​ផ្តេ​ី​ម​ស្រក​ទៅវិញ មន្ត្រី នៃ​ក្រសួង​អភិវឌ្ឍន៍​បទ​បាន​ចុះ​ពិនិត្យ​លទ្ធភាព​ជួសជុល និង​ស្តារ​ឡេ​ី​ង​វិញ រាល់​បណ្តាល​ផ្លូវថ្នល់​ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ទឹកភ្លៀង​សរុប​១១​ខ្សែ​ទូទាំង​ខេត្តកំពង់ចាម​។

​ស្របតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន​ជម្រុញ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ ចុះ​ធ្វេ​ី​ការសិក្សា ពិនិត្យ​លទ្ធភាព នូវ​ហេ​ដ្ឋ​រចនា​សម្ព​ន្ធ័​មាន​ផ្លូវថ្នល់ ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ថ្មី​នេះៗ ដេ​ី​ម្បី​សម្រួលការ​ធ្វេ​ី​ចរាចរណ៍​បាន​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង នៅ​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម យឹម ជុង អនុរដ្ឋលេខាធិការ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អ​ញ្ជេ​ី​ញ ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ផ្លូវថ្នល់​ដែល​កំពុង​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង សរុប​ប្រមាណ​១១​ខ្សែ​ដែល​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ ។ ក្នុងនោះដែរ ឯកឧត្តម យឹម ជុង អនុរដ្ឋលេខាធិការ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​បញ្ជាក់​ឲ្យ​ដឹង ក្រោយពី​ចុះ​ពិនិត្យ និង​សិក្សា​នូវ​ផលប៉ះពាល់​ចំពោះ​ការខូចខាត ផ្លូវថ្នល់​រួចមក ខាង​ក្រសួង​នឹង​ធ្វេ​ី​ការរៀបចំ​ផែនការ​បន្ទាប់​ចុះ​ជួសជុល និង​ស្តារ​ឡេ​ី​ង​វិញ​តាម​លទ្ធភាព​ដែលមាន ពោលគឺ​ធ្វេ​ី​យ៉ាងណា​ជម្រុញ​បន្ថែម​ដល់​ជំនាញ​អនុវត្តន៍​ផ្ទាល់ ឲ្យ​ចុះ​ធ្វេ​ី​ការស្តារ​ឡេ​ី​ង​វិញ ដេ​ី​ម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វេ​ី​ចរាចរណ៍ ទាំង​ការ​ធ្វេ​ី​ដំណេ​ី​រ និង​ការដឹក​កសិផល​របស់​ពលរដ្ឋ​តាម​មូលដ្ឋាន បាន​ឆ្លងកាត់​ឆាប់រហ័ស ផងដែរ​។

​យោងតាម របាយការណ៍ របស់​មន្ទីរ​អភិវឌ្ឍន៍​បទ​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ផ្លូវថ្នល់ មាន​ទាំង​ផ្លូវ​កៅស៊ូ ផ្លូវ​គ្រួស​ក្រហម និង​ផ្លូវដី ដែល​រង​ការខូចខាត​ដោយសារ​បំរែបំរួល​អាកាសធាតុ​ភ្លៀង​ធ្លាក់​បណ្តាល​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀវ ផង​នោះ សរុប​ប្រមាណ​១១​ខ្សែ​មាន​ក្នុងស្រុក​កំពង់សៀម ស្រុក​ស្ទឹងត្រង់ និង​ស្រុកចំការ​លេ​ី​ជា​ដេ​ី​ម​៕​