ឯកឧត្តម អ៊ុន ចាន់​ដា​នាំយក អំណោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចែក ជូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង និង​បាក់​ច្រាំង​ចំនួន​៣៧៨​គ្រួសា​ក្នុង​ខេត្តកំពង់ចាម​

អត្ថបទ៖ ធឹម សារ៉ន

​នៅ​រសៀល ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម រិ​ន វិ​រៈ តំណាង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កង​ទ​ព័​ជើងគោក និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ ចែក​អំណោយ គ្រឿងឧបភោគ ដែល ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ជូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង និង​បាក់​ច្រាំង​ចំនួន​៣៧៨​គ្រួសារ​ដែល​មកពី ក្រុង​កំពង់ចាម ស្រុក​កងមាស ស្រុក​កំពង់សៀម ក្នុង​ខេត្តកំពង់ចាម ។​

អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែង​ទៅកាន់​ពលរដ្ឋ​ក្នុងឱកាស​នោះ​ថា បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ រយៈពេល​ជាច្រើន​ថ្ងៃ​មក ធ្វើឱ្យ​ក្នុងភូមិ​សាស្ត្រ​ក្នុង​ខេត្តកំពង់ចាម បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង និង​រង​ប៉ះពាល់​មួយផ្នែក​តូច ក្នុង​ក្រុង​កំពង់ចាម ស្រុក​កងមាស ស្រុក​កំពង់សៀម​និង​ស្រុក​និង​ស្រុក​ស្ទឹងត្រង់​ប៉ះពាល​ដោយសារ​បាក​ច្រាង​ទន្លេ ។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ឯកឧត្តម​ហ៊ុន​ម៉ា​ណែ​ត​ដែល​បានផ្ដល់​ជូន​នូវ​សម្ភារៈ​បរិក្ខា​និង​ថវិកា​ឧបត្ថម្ភ​ជូន​ដល់​បងប្អូន​របស់​យើង​ចំនួន ៣៧៨ នាក់​ដែល​មកពី​ស្រុក​ចំនួន ០៣ ក្រុង​០១​។​នេះ​ជាការ លើកទឹកចិត្ត ដ៏​ល្អជា​ថ្នាក់ដឹកនាំ​មួយរូប​ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទោះបី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មិនបាន​អញ្ជើញ​មក​ផ្ទាល់​យ៉ាងណាក៏ដោយ ប៉ុន្តែ​ឯកឧត្តម​នៅតែ​ផ្ដល់ ក្តី នឹករលឹក​តាមរយៈ​ឯកឧត្តម​រិ​ន​វីរៈ ដើម្បី​សួរសុខទុក្ខ​បងប្អូន​របស់​យើង ហើយ​បាន​អញ្ជើញ​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​មកពី​គ្រប់​ទីកន្លែង​ដើម្បី​ជាការ​លើកទឹកចិត្ត​ទី​០១ ដល់​អាជ្ញាធរខេត្ត​ក្រុង​ស្រុក​គឺ​បន្ត​ខិតខំ​បំរើ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត​។​លើកទឹកចិត្ត​០២​គឺ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពង្រឹង​នូវ​ការប្រឹងប្រែង​ជួយ​ខ្លួនឯង​គឺ​ចេះ​ជួយ​ខ្លួនឯង​នៅក្នុង​បរិបទ​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​យើង​មិន​ផ្ដួល​រង​នូវ​ការប្រែប្រួល​អាកាសធាតុ​ហើយ​ទទួលរង​នូវ​គ្រោះ​នោះទេ​។​ប៉ុន្តែ​យើង​ត្រូវ​ចេះ​រស់​ឲ្យ​ស្របទៅនឹង​បម្រែបម្រួល​អាកាសធាតុ​ទោះបីជា​បញ្ហា​ទឹកជំនន់​ទឹកភ្លៀង​ទឹកទន្លេ​មេគង្គ​កើតឡើង​គ្រោះរាំងស្ងួត​ខ្យល់​កន្ត្រាក់​គឺ​យើង​អាច​ទប់ស្កាត់បាន​នូវ​គ្រោះ​ទាំងឡាយ​តាមរយៈ​ការប្រឹងប្រែង​របស់​យើង​ហើយ​ជាពិសេស​គឺ​ការពង្រឹង​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរឡើង​ទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​ជំងឺ​កូ​វីដ​១៩ កំពុងតែ​កើតឡើង​ហើយ​កំពុង​ធ្វើ​ធ្វើ​ឲ្យ​ប៉ះពាល់​មួយផ្នែក​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​យ៉ាងណាក៏ដោយ​។​

ហើយ​មួយទៀត​បងប្អូន​នៅតែមាន​គោលជំហរ​រឹងមាំ​ហើយ​ពង្រឹង​នូវ​សេដ្ឋកិច្ច​គ្រួសារ​គឺ​មិន​ឲ្យ​ធ្លាក់ខ្លួន​នៅក្នុង​ស្ថានភាព​ក្រ​នោះទេ​ធ្វើយ៉ាងណា​ឱ្យ​យើង​ត្រូវ​រួមគ្នា​បន្តទៀត​មិន​បោះបង់​គ្នា​ចោល​រួមគ្នា​ឆ្លងកាត់​នូវ​ឧបសគ្គ​ទាំងឡាយ​ផល​លំបាក​ទាំងឡាយ​នោះ​នឹង​ផុតរលត់​នៅពេល​ឆាប់ៗ​ខាងមុខ​នៅពេល​យើង​ជឿទុកចិត្ត​គ្នា​មាន​ការរួមសាមគ្គីគ្នា​ដើម្បី​នាំមក​នូវ​ការរីកចម្រើន​ក្នុងសង្គម​ជាតិ​របស់​យើង​។​ហើយ​ជាពិសេស​គឺ​ការលើកកម្ពស់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុតពី​ភាពក្រីក្រ​។​