
កំពង់ចាម៖នៅព្រឹកថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាមបានអញ្ជេីញបេីកប្រអប់វិញ្ញាសារប្រលងទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២១-២០២២នៅមណ្ឌលវិទ្យាល័យព្រះសីហនុ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាមបានលេីកទឹកចិត្តដល់សិស្សានុសិស្សដែលបេក្ខជនប្រលងទុតិយភូមិឆ្នាំនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រនិងក្នុងរយៈពេលថ្ងៃនេះត្រូវបញ្ជេញឲ្យអស់នូវសមត្ថភាពដែលបានសិក្សាកន្លងមកដេីម្បីបន្តយកជ័យលាភីល្អឈានដល់ទៅបន្តការសិក្សានៅសកលវិទ្យាល័យនិងចូលរួមប្រលងអាហាររូបករណ៍ផ្សេងៗទៀត។

យោងតាមរបាយការណ៍របស់លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាមបានឲ្យដឹងថាសិស្សានុសិស្សដែលរៀនថ្នាក់ទី១២ហេីយត្រូវប្រលងបាក់ឌុបឆ្នាំ២០២១នេះមានចំនួនជាង៧ពាន់នាក់ទូទាំងខេត្តហេីយចំនួនបេក្ខជនដែលបានដាក់ពាក្យប្រលងទុតិយភូមិឆ្នាំ២០២១នេះមានការថយចុះច្រេីនបេីប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅមណ្ឌលប្រលងក្នុងខេត្តកំពង់ចាមបានចែងចែកជា២ផ្នែកក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រមានចំនួនបេក្ខជន២៨៣០នាក់ដែលត្រូវ៥មណ្ឌលស្មេីនឹង១១៥បន្ទប់និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៤២៨១នាក់មានមណ្ឌល៧ស្មេីនឹង១៧២បន្ទប់ផងដែរ៕
