*** និស្សិតប្រុសស្រីចំនួន១០រូបក្នុងខេត្តកំពង់ចាមត្រូវបានអង្គការមូលនីធិCBF Program និង The Bodia Group ជ្រើសរើស និងផ្តល់អាហាររូបករណ៍ ដើម្បីបន្តការសិក្សារយះពេល ៤ឆ្នាំនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាមUME ដោយការផ្តល់ អាហាររូបករណ៍នេះគឺត្រូវបានផ្តល់ជូនតាមរយះលោក Yann Sinclair ប្រធានអង្គការមូល នីធិ The Bodia Group ដែលការផ្តល់អាហាររូបករណ៍នេះបានប្រព្រឹត្តឡើងនៅក្នុង សាកលវិទ្យាល័យUMEនាថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២នេះ។ បើយោងតាមលោក អ៊ួន សុខជា នាយកសាខាសាកលវិទ្យាល័យ UMEបានបញ្ជាក់ថានិស្សិតដែលបានជ្រើសរើស នាពលេនេះគឺជានិស្សិតដែលជាគ្រួសារមានជីវភាពខ្វះខាត ក្នុងចំណោមនិស្សិតជាច្រើន រូបទៀតនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បួងឃ្មុំ ហើយចំពោះនិស្សិតទាំង១០នាក់នេះ គឺបានដាក់ពាក្យចូលរៀនលើមុខវិជ្ជា គណនេយ្យ គ្រប់គ្រង និងច្បាប់។
*** បន្ទាប់់ពីលោក Yann Sinclair ប្រធានអង្គការមូលនីធិ CBF Program និង The Bodia Group បានធ្វើការចែករំលែកចំណេះដឹងអំពីការសិក្សាស្រាវជ្រាវផ្សេងៗរួចមក លោក អ៊ួន សុខជា នាយកសាខាសាកលវិទ្យាល័យUMEខេត្តកំពង់ចាម បានបញ្ជាក់ទៀត ថានៅពេលដែលនិស្សិតទាំង១០រូបខាងលើបានបញ្ចប់ការសិក្សារយះពេល៤ឆ្នាំ ហើយ មានការងារធ្វើនិងមានប្រាក់ខែ២០០ដុល្លារឡើងទៅនោះគឺអង្គការមូលនិធីនឹងដកប្រាក់ខែ ក្នុង១ខែចំនួន២០ដុល្លារ សរុបចំនួន២០ខែមកវិញ ដើម្បីយកប្រាក់ទាំងនេះទុកទ្រទ្រង់ សកម្មភាពដល់និស្សិតដែលមានជីវភាពខ្វះខាតផ្សេងៗទៀត។ ទាក់ទងទៅនឹងការជ្រើស រើសនិស្សិតឲ្យទទួលបានអាហាររូបករណ៍១០០%នេះដែរ ក្នុងនាមលោកនាយកសាកល វិទ្យាល័យUMEក៏បានសំណូមពរដល់និស្សិតទាំង១០នាក់ និងនិស្សិតផ្សងទៀតត្រូវខិតខំ សិក្សា រៀនសូត្រ ស្រាវជ្រាវឲ្យបានច្រើនដើម្បីមានសមត្ថិភាពគ្រប់គ្រាន់់ និងមានឱកាស ទទួលបានការងារល្អៗនៅពេលបញ្ចប់ការសិក្សា និងកំពុងសិក្សា៕