លោកជំទាវ អន ហេង​លក្ខណា អញ្ជើញ​បើក ការតាំងពិព័រណ៍​សៀវភៅ ជា​ផ្លូវការ​នៅ​ក្រុង​កំពង់ចាម

ភ័ណ្ឌ ប៉ាង

​ដោយ​មើលឃើញ​សង្គម​បច្ចុប្បន្ន កុមារា កុមារី និង​យុវជន មានការ​ធ្លាក់ចុះ​នៃ​ការអាន​សៀវភៅ លោកជំទាវ អន ហេង​លក្ខណា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ខេត្តកំពង់ចាម និង​តំណាង​ឲ្យ ឯកឧត្តម ហាន កុសល ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ខេត្តកំពង់ចាម អញ្ជើញ បើក​ជា​ផ្លូវការ​នៃ​ការតាំងពិព័រណ៍​សៀវភៅ​គ្រប់​ប្រភេទ សហការ​ជាមួយ លោក សេង សុខ​ហ៊ាន នាយក​ប្រតិ​បិ​ត្ត​សាលា​ពន្លឺ​វិជ្ជា​អរ​ន្ត​ជាតិ ក្នុង​ពិធី​នោះ ក៏មាន​ការគោរព​អញ្ជើញ ចូលរួម​ពី ប្រធាន​មន្ទីរអប់រំ​ខេត្ត លោកគ្រូ អ្នកគ្រូ ឪពុក ម្តាយ​សិស្សានុសិស្ស និង​សិស្ស​ជាច្រើន​នាក់​។ ដែល​ពិធី​នេះ ធ្វើឡើង​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ញៃ​ទី ២៨ ខែ ឧសភា ឆ្នាំ​២០២២​។

ឆ្លៀត​ក្នុង​ឪ​កាស​នោះ លោកជំទាវ អន ហេង​លក្ខណា បាន​ថ្លែង​ការកោតសរសើរ ទៅដល់​លោកនាយក​សាលា​ពន្លឺ​វិជ្ជា ដែល​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​មាន​តំលៃ របស់​ឯកឧត្តម ហាន កុសល ប្រធាន​សហភាព​សហព័ន្ធ​យុវជន​ខេត្តកំពង់ចាម បានផ្តល់​គំនិត​ឲ្យ​សាលា​ពន្លឺ​វិជ្ជា មានកា​រៀបចំ ការតាំង​ពិ​ពិ​រណ៍ នេះ​ឡើង ដើម្បី​ជួយ​លើកទឹកចិត្ត ឲ្យ​តំលៃ ដល់​អ្នក​និ​ព័ន្ធ សៀវភៅ ដែល​កន្លងមក អ្នក​និ​ព័ន្ធ គាត់​បាន​លះបង់ ពេលវេលា ថវិកា របស់ខ្លួន ខិតខំ ស្រាវជ្រាវ ទាំងយប់ ទាំង​ថ្ញៃ យកមក​ផលិត​ជា​សៀវភៅ​មួយ​ក្បាល ឲ្យ​សិស្សានុសិស្ស អាន​បង្កើន​ចំណេះដឹង បង្កើន​សម្ថ​ត​ភាព និង​ជំនាញ​ផ្សេងៗ​។​

លោកជំទាវ បាន​បន្តថា មួយ​រយះពេល​ចុងក្រោយ​នេះ ឃើញថា កុមារា កុមារី យុវជន របស់​យើង បាន​បំភ្លេច ការអាន​សៀវភៅ ដោយ ប្រើប្រាស់​ទូរស័ព្ទដៃ ច្រើនជាង​ការអាន​សៀវភៅ ដោយ​ការប្រើប្រាស់​ទូរស័ព្ទ​ច្រើន និង​ធ្វើ​ឲ្យ​សិស្ស បាត់បង់​នូវ​ប្រភព ចំណេះដឹង​ទូទៅ ព្រមទាំង មូលដ្ឋាន​គ្រិះ ដូច្នេះ ការអាន​សៀវភៅ​បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន ដល់​អ្នកអាន ហើយ ក្នុង​ពេលនេះ ការបើក​ការតាំងពិព័រណ​ជា​ផ្លូវ​ការឡើង ដែលមាន​រយះ​ចំនួន ២​ថ្ញៃ គឺ​ចាប់ពី​ថ្ញៃ​ទី​២៨ រហូតដល់​ថ្ញៃ​ទី​២៩ ខែ ឧសភា គឺ​ដើម្បី ជំរុញ​ដល់​សិស្សានុសិស្ស យុវជន យកចិត្តទុកដាក់ ការអាន​សៀវភៅ ពង្រឹង​សម្ថ​ត​ភាព​នៃ​ការអាន​សៀវភៅ បណ្តុះ​គំនិត ចេះ​ស្រលាញ់​សៀវភៅ ប​ង្តើ​ត​ទំលាប់ ការអាន​សៀវភៅ​ឡើងវិញ​។​

លោកជំទាវ អន ហេង​លក្ខណា បាន​លើកទឹកចិត្ត ដល់​អាណាព្យាបាល​របស់​សិស្សានុសិស្ស ដែល​អញ្ជើញ​ចូលរួម នាពេលនេះ ត្រូវ​យកចិត្តទុកដាក់ រាល់​ការសិក្សា​របស់​កូន ហើយ ឪពុកម្តាយ គួរតែ​បង្រៀន​កូនៗ ប​ង្តើ​ត ទំលាប់​ការអាន​សៀវភៅ ទៅដល់​កូន​របស់ខ្លួន តាំងពី​នៅ​តូចៗ ឲ្យ​ពួកគាត់​ចេះ​ស្រលាញ់​សៀវភៅ ចេះ​រៀបចំ​ទុកដាក់​សៀវភៅ​របស់​ខ្លួនឯង ឲ្យ​បាន​សមរម្យ​។ លោកជំទាវ ក៏បាន​អោយដឹងទៀតថា កា​រប​ង្តើ​ត​ទំលាប់​អាន​សៀវភៅ ទៅដល់​កូនៗ នោះ​ឪពុកម្តាយ នឹង​អា​ចស​ង្តេ​ត​ថា ការរីកចំរើន​នៃ​ចំណេះ​របស់​កូន មានការ​ប្រែប្រួល តាមរយះ​ការអាន​សៀវភៅ ដែល​ធ្វើ​ឲ្យ​កុមារ​ចេះ គោរព ឪពុក ម្តាយ មនុស្ស​ចាស់ទុំ មាន​អាប្ប​កិរិយា ស្លូត​បត់ ចេះ​ស្រលាញ់​បងប្អូន ជួយ​កិច្ចការងារ​ផ្ទះ និង​ចេះ​ស្រលាញ់​បងប្អូន​ផងដែរ​។​

លោកជំទាវ បាន​គូរ​បញ្ជក់​ថា កុមារ​ដែល​ឆ្លាត​វាងវៃ ទៅតាម មាន​កត្តា​ជាច្រើន ដែល​ឪពុកម្តាយ ត្រូវយក​ចិត្ត​ទុក ដាក់ កុំ​ធ្វើ​ប្រហែស​ឲ្យ​សោះ ព្រោះថា នៅពេលដែល​កុមារ កើតមក​ភ្លាម ម្តាយ​ខ្លួនឯង​ផ្ទាល់ ត្រូវ​អាន​សៀវភៅ​ឲ្យ​កូន​ស្តាប់ តាំងពី​នៅ​ចំណុច សូន្យ រហូតដល់ កុមារ​មាន​អាយុ ៣​ឆ្នាំ​។ មិនមែន ចាត់ទុក​នៅ​សាលារៀន​ជា​មនុស្ស​ទី​១ ជា​អ្នក​ប​ង្តើ​ត​ទំលាប់​ការអាន​សៀវភៅ ដល់​កុមារ​នោះទេ គឺ​ឪពុក ម្តាយ ជា​មនុស្ស​ទី​១ ដែល​បង្ហាត់បង្រៀន កូន​តាំងពី​នៅ​តូច ឲ្យ​ចេះ​អាន ចេះ​និយាយ ចេះ​ញាំ​បាយ ចេះ​ស្តាប់ និង​ចេះ​សួរ​ជាដើម​។​