អភិបាលខេត្ត​កំពង់ចាម ណែនាំ ដល់ មន្ត្រី ឲ្យ សាងសង់ បង្គន់​អនាម័យ ២​បន្ថែមទៀត ខណៈ នៅ​តំបន់ កម្សាន្ត មាត់ ទន្លេ​ក្នុង​ក្រុង​កំពង់ចាម មាន បន្ទប់ ទឹក ៤​ហើយ

លឹម ប៉ៃលិន

​កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ សាងសង់ បង្គន់ អនាម័យ សាធារណៈ ចំនួន ២ បន្ថែម ទៀត ជៀសវាង ការ បន្ទោ​របង់ មិន ត្រឹមត្រូវ ខណៈ នៅ តំបន់ កម្សាន្ត តាម បណ្ដោយ មាត់ ទន្លេ ក្នុង ក្រុង​កំពង់ចាម មាន បន្ទប់ ទឹក ចំនួន ៤​រួច មក ហើយ ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ ជាមួយ ដៃគូ រៀបចំ គម្រោង អភិវឌ្ឍន៍ ឆ្នេរ ទន្លេ មេគង្គ ក្នុង ក្រុង​កំពង់ចាម នា​ព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ។

​បេ​ី តាម ប្លង់ ទិដ្ឋភាព របស់ ដៃគូ អភិវឌ្ឍន៍ បាន បង្ហាញ ឲ្យ ដឹង ថា ការ រៀបចំ គម្រោង អភិវឌ្ឍន៍ ឆ្នេរ ទន្លេ ក្នុង ក្រុង​កំពង់ចាម នេះ គឺ មាន ទីតាំង ចាប់ពី ចំណុច កំពង់ សាឡាង ចាស់ រហូត ដល់ ចំណុច ជិត វត្ត ដីដុះ ដែលមាន ដូចជា ការ កសាង ផែ ទេសចរណ៍ អាហា​រដ្ឋា​ន លេ​ី​ទឹក កន្លែង ហាត់ប្រាណ ស្ទី​ម​សូ​ណា បឹង​ហ្គា​ឡូ អាហា​រដ្ឋា​ន ផាប ក្លឹប សួនផ្កា សួរ​កុមារ កន្លែង ថតរូប អនុស្សាវរីយ កន្លែង ពិ​ច​និ​ច ទីតាំង កញ្ចុះ​អង្គុយលេង កម្សាន្ត និង​ផ្សារ លក់​អាហារ ផងដែរ ។

​ក្នុង កិច្ចប្រជុំ នេះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ណែនាំ គោលការណ៍ សំខាន់ៗ មួយ ចំនួន ដល់ ដៃគូ អភិវឌ្ឍន៍ ដើម្បី ធ្វើ ការ កែសម្រួល ឡើង វិញ ឬ បំពេញ នូវ​ចំណុច ខ្វះខាត មួយ ចំនួន​ជាមុន សិន មុន នឹង ឈាន ទៅ ដល់ ការ ចាប់ផ្ដើម ចុះ កិច្ចព្រមព្រៀង សហការ ក្នុងការ​អភិវឌ្ឍន៍ ឆ្នេរ ទន្លេ ក្នុង ក្រុង​កំពង់ចាម សំដៅ ធ្វើ យ៉ាងណា ឲ្យ មាន​ទាំង គុណភាព សោភ័ណភាព ស្រស់បំព្រង និង អនាម័យ ល្អ ឲ្យ សាក​សម ជា ទីក្រុង ទទួល ជយលាភី រំដួល ៣​ទង នាពេល កន្លង មក និង រក្សា ខ្សែ ក្រវ៉ាត់ នេះ បន្ត ទៅ មុខ ផងដែរ ៕​