ឯកឧត្តម​វេជ្ជបណ្ឌិត គីម​សួរ ភីរុណ និង​សហការី នាំយក​អាល់កុល និង​ម៉ាស ចែកជូន​ក្រុមគ្រូពេទ្យ​ជួរមុខ​ស្រុក​ស្ទឹងត្រង់ និង​ស្រុក​ចំការលើ​

នួន សត្យា

(​កំពង់ចាម​)៖ ឯកឧត្តម​វេជ្ជបណ្ឌិត គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម និង​សហការី នៅ​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២១ នេះ បាន​នាំយក អាកុល និង​មាស់ ចែកជូន​ក្រុមគ្រូពេទ្យ​ជួរមុខ នៅ​ស្រុក​ស្ទឹងត្រង់ និង​ស្រុក​ចំការលើ ។

​មន្ត្រី​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ស្រុក​ចំការលើ​មាន​មន្ទីរពេទ្យបង្អែក​មួយ និង​ស្រុក​ប្រតិបត្តិ​មួយ មាន​មណ្ឌល​សុខភាព​ចំនួន ១២ ហើយ​ស្ទឹងត្រង់ មាន​មន្ទីរពេទ្យបង្អែក​មួយ និង​ស្រុក​ប្រតិបត្តិ​មួយ និង មណ្ឌល សុខភាព​ចំនួន​១២ ។

​ដោយឡែក​ចំពោះ​អំណោយ ដែល​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល រដ្ឋបាលខេត្ត​កំពង់ចាម បាន​ផ្ដល់ជូន​នាឱកាស​នោះ គឺ​មន្ទីរពេទ្យបង្អែក​ទទួល​បាន អាល់កុល ២​កាន ស្មើរ ៦០​លីត្រ និង​ម៉ាស​ចំនួន ១០,០០០​ម៉ាស់ រីឯ​ស្រុក​ប្រតិបត្តិ​ទទួលបាន អាល់កុល ២​កាន ស្មើរ ៦០​លីត្រ និង​ម៉ាស់​ចំនួន ៦,០០០​ម៉ាស់ ក្នុងនោះ មាន​មណ្ឌល​សុខភាព​ចំនួន ២៤ ហើយ​ក្នុង ១ មណ្ឌល​សុខភាព ទទួលបាន អាកុល ២​កាន និង​ម៉ាស ៥០០​ផងដែរ​។​

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ប្រធាន បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់ ត្រូវ​មានការ​ប្រុង​ប្រ​យ័​ត្ត​ខ្ពស់ នៅពេល​បំពេញភារកិច្ច ដោយ​បុគ្គល​ម្នាក់ៗ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ ដើម្បី​ជៀសអោយផុត​ពី​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩ ទាំងអស់គ្នា ជាពិសេស​ក្នុងស្ថានភាព​ដែល​វីរុស​ប​ម្លែ​ង​ថ្មី ដែល​តា កំពុង​វាយលុក​យ៉ាងសកម្ម បង្កអោយមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​នេះ​ផងដែរ​។​