ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បើក​កិច្ចប្រជុំ បូក​សរុ​ប​ការងាររយៈពេល 9 ខែ​ នៅខេត្តកំពង់ចាម

អត្ថបទ៖ ភ័ណ្ឌ​ ប៉ាង

នៅ​ថ្ងៃទី 28 ខែតុលា ឆ្នាំ 2020 បើក​កិច្ចប្រជុំ​បូកសរុប ការងារ​រយៈពេល​ប្រាំបួន​ខែ ក្រោម​អធិបតីភាព ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី
ឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពង់ចាម និង​មានការ​ចូលរួម​ពី រដ្ឋមន្ត្រី អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អភិបាលស្រុក និង​សមាជិក ជាច្រើនរូប នៅ​សាលប្រជុំ​គណបក្ស​ខេត្ត​។

​ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈ​កម្មក​ម្មា​ធិ​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន គណៈកម្មាធិការ គណបក្ស​ខេត្តកំពង់ចាម បាន​អាន​របាយការណ៍ បូកសរុប ការងារ រយះពេល 9 ខែ ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស្តីអំពី ភាព​រីកចម្រើន នឹង​ទទួលបាន​លទ្ធផល​ល្អ​ពី​ការអនុវត្ត ការងារ រយៈពេល​ប្រាំបួន​ខែ កន្លងមក បាន​ពុះពារ ជំនះ គ្រប់​ឧបសគ្គ ដោយ​កម្លាំង​មហា​សាមគ្គី ដោះស្រាយ និង​គ្រប់គ្រង​ស្ថានការណ៍ បាន​យ៉ាង​ល្អប្រសើរ បង្ក​នូវ​ភាព អនុគ្រោះ ធានាបាន​នូវ សន្តិសុខ សុវត្ថិភាព ប្រក្រតីភាព ជីវភាព រស់នៅ ជូន​ប្រជាពលរដ្ឋ ដោយ​អនុវត្ត ភារកិច្ច ប្រកបដោយ ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការងារ​បម្រើប្រជាជន ចិញ្ចឹម​ចលនា ពិសេស​ការផ្សព្វផ្សាយ និង​ការអនុវត្ត វិធានការ​ទប់ស្កាត់ ការឆ្លង រីក​រាលដាល ជំងឺ កូ​វីត​19 នៅក្នុង ឱកាស ឈប់សម្រាក​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិ ពិធីបុណ្យ​ភ្ជុំបិណ្ឌ នឹង​ការបើក​សាលារៀន​វិញ ជាពិសេស​ដំណាក់​ការ ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែល​បាន​យកចិត្តទុកដាក់ គិតគូរ ដោះស្រាយ បញ្ហា​នានា របស់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត កំពង់ចាម ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់ និង​អាណិត​ស្រលាញ់ ប្រជាពលរដ្ឋ​។​

បន្ទាប់ពី​បាន​ស្ដាប់ របាយការណ៍ បូកសរុប​ការងារ គណបក្ស​រយះពេល 9 ខែ កន្លងមកនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​កោតសរសើរ ដល់​គ្រប់​ជាន់ថ្នាក់ ជាពិសេស ថ្នាក់ដឹកនាំ​ខេត្ត កំពង់ចាម ដែល​ខិតខំ បំ​ម្រើ​ប្រជាពលរដ្ឋ ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់ ជាពិសេស​ក្នុងដំណាក់កាល ដែល​ប្រទេស​កម្ពុជា ទទួលរង​នៅ​ការ​រាតត្បាត ជំងឺ​កូ​វីដ​-19 ដែល​ធ្វើឱ្យ ប៉ះពាល់ ដល់​សេដ្ឋកិច្ចសង្គម ប៉ុន្តែ នៅតែ​អាច តស៊ូ​ជំនះ គ្រប់​ឧបសគ្គ បើទោះបីជា​ក្នុងដំណាក់កាល​នោះ រាជរដ្ឋាភិបាល មិនទាន់មាន ប្រាក់​ផ្តល់ជូន​ក៏ដោយ នៅតែ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្តកំពង់ចាម ជំនះ នៅ​ឧបសគ្គ​នេះ បាន​យ៉ាង​ជោគជ័យ​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ជា​បន្តទៀត ទៅដល់ សមាជិក ដើម្បី​ឲ្យ​ការងារ បម្រើ​ជូន ប្រជាពលរដ្ឋ ប្រកបដោយ ភាពល្អប្រសើរ ជា​បន្តទៀត ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ ឱ្យ​បន្ត នូវ​ការងារ បង្កើន​ការចុះ​ផ្សព្វផ្សាយ ដោយ​ចុះទៅ​សួរសុខទុក្ខ​សមាជិក​គណបក្ស ទៅតាម​ផ្ទះ ឬក៏ នៅ តាម​ក្រុង ស្រុក ទី​2 ពង្រឹង​គ្រប់​ថ្នាក់ ត្រូវ​បន្ត​វប្បធម៌​ចែករំលែក ជួយ​គ្នា ដោយ​ដោះស្រាយ​ការលំបាក នានា​របស់​សមាជិក​គ​ណ​បក្ស ទី 3 ខិតខំ ពង្រឹង និង​ពង្រីក សមាជិក​បក្ស គ្រប់​ស្រទាប់វណ្ណៈ ជាពិសេស​យុវជន ដែល​គ្រប់​អាយុ​បោះឆ្នោត និង​សមាជិក​ថ្មីៗ​ដទៃទៀត ទី​4 បន្ត​ជំរុញ​ការអភិវឌ្ឍ និង​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​ជនបទ ទី​5 បង្កើន​ការផ្សព្វផ្សាយ និង​រៀបចំ វេទិកាសាធារណៈ ជា​ទ្រង់ទ្រាយ​តូចៗ តាម​ឃុំ​/​សង្កាត់ ដើម្បី​ប្រមូលបាន​នូវ​បញ្ហា និង​កង្វល់​នានា របស់​ប្រជាពលរដ្ឋ ទី​6 ស្ថាប័ន​ពាក់ព័ន្ធ នៅ​ថ្នាក់​ខេត្ត ត្រូវ​បន្ត​អប់រំ និង​តាមដាន ដោយ​យកចិត្តទុកដាក់ ក្នុង​វិធានការ បង្ការ ទប់ស្កាត់ និង​ការការពារ ការ​រាតត្បាត ជំងឺ​កូ​វីដ​-19 ក្នុង​ខេត្តកំពង់ចាម​នេះ ជា​បន្តទៀត​។