អភិបាលខេត្ត​កំពង់ចាម នាំយក អំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ចែកជូន កម្លាំង ប្រជា​ការពារ និង បងប្អូន កម្មករ ដែល បាន ចូលរួម ដោះស្រាយ បញ្ហា ជំនន់ ទឹក ភ្លៀង

អត្ថបទ៖ លឹម ប៉ៃលិន

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម នា​រសៀល ថ្ងៃ ទី ២៨ ខែតុលា ឆ្នាំ ២០២០ នេះ បាន នាំយក អំណោយ របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ចែក ជូន កម្លាំង ប្រជា​ការពារ និង បងប្អូន កម្មករ អនាម័យ ក្រុង ចំនួន ២៨​គ្រួសារ ដែល បាន ចូលរួម ជាមួយ អាជ្ញាធរ ក្នុង ការ ដោះស្រាយ បញ្ហា ជំនន់ ទឹក ភ្លៀង នៅក្នុង​ក្រុង កំពង់ចាម ។

​មាន ប្រសាសន៍ សំណេះសំណាល ក្នុង ពិធី នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម បាន ថ្លែង អរគុណ ចំពោះ កម្លាំង ប្រជា​ការពារ និង បងប្អូន កម្មករ អនាម័យ ក្រុង ដែល បាន ចូលរួម យ៉ាង សកម្ម ជាមួយ អាជ្ញាធរ ចុះ ធ្វើ ការ កាយ ស្តារ លូ និង សម្រួល មុខ ទឹក ក៏ដូចជា ការ ធ្វេ​ី អនាម័យ ដេ​ី​ម្បី ដោះស្រាយ បញ្ហា ជំនន់ ទឹក ភ្លៀង ដែល បាន ជន់​លិច ផ្លូវ និង លំនៅឋាន បងប្អូន ប្រជាពលរដ្ឋ យើង នាពេល កន្លង មក ។ ហើយ ឯកឧត្ដម អភិបាលខេត្ត ក៏ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បន្ត ការ ចូលរួម ជាមួយ អាជ្ញាធរ ដេ​ី​ម្បី ទប់ស្កាត់ ហានិភ័យ ផ្សេងៗ ដែល បង្ក ឡើង ដោយ កត្តា គ្រោះ ធម្មជាតិ នោះ ផងដែរ ។

ជាមួយ គ្នា នោះ ឯកឧត្តម អភិបាល ខេត្ត ក៏បាន កោតសរសើរ ចំពោះ ការ ខិតខំ ប្រឹងប្រែង និង​កិច្ច សហការ គ្នា រវាង អជ្ញាធរ ពាក់ព័ន្ធ ជាមួយ មន្ត្រី ជំនាញ នានា ក្នុង ការ ប្រេ​ី​ប្រាស់ កម្លាំង សរុប មធ្យោបាយ សរុប ដើម្បី រិះរក វិធានការ​ដោះស្រាយបាន​ទាន់ពេលវេលា ជៀសវាង​ផលប៉ះពាល់​ធ្ងន់​ធរ គ្រា ដែល មាន ជំនន់ ទឹក ភ្លៀង នាពេល កន្លង មក ។

គួរ​បញ្ចា​ក់ថា អំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ចែកជូន​ប្រជាពលរដ្ឋ ២៨​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ ២៥​គីឡូ មី ១​កេស ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី ១​យួរ ទឹក​សុទ្ធ ១​កេស សាប៊ូ ១​កញ្ចប់ និង​ថវិកា​ចំនួន ៤០.០០០​រៀល ផងដែរ ៕​

​មាន ប្រសាសន៍ សំណេះសំណាល ក្នុង ពិធី នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម បាន ថ្លែង អរគុណ ចំពោះ កម្លាំង ប្រជា​ការពារ និង បងប្អូន កម្មករ អនាម័យ ក្រុង ដែល បាន ចូលរួម យ៉ាង សកម្ម ជាមួយ អាជ្ញាធរ ចុះ ធ្វើ ការ កាយ ស្តារ លូ និង សម្រួល មុខ ទឹក ក៏ដូចជា ការ ធ្វេ​ី អនាម័យ ដេ​ី​ម្បី ដោះស្រាយ បញ្ហា ជំនន់ ទឹក ភ្លៀង ដែល បាន ជន់​លិច ផ្លូវ និង លំនៅឋាន បងប្អូន ប្រជាពលរដ្ឋ យើង នាពេល កន្លង មក ។ ហើយ ឯកឧត្ដម អភិបាលខេត្ត ក៏ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បន្ត ការ ចូលរួម ជាមួយ អាជ្ញាធរ ដេ​ី​ម្បី ទប់ស្កាត់ ហានិភ័យ ផ្សេងៗ ដែល បង្ក ឡើង ដោយ កត្តា គ្រោះ ធម្មជាតិ នោះ ផងដែរ ។
​ជាមួយ គ្នា នោះ ឯកឧត្តម អភិបាល ខេត្ត ក៏បាន កោតសរសើរ ចំពោះ ការ ខិតខំ ប្រឹងប្រែង និង​កិច្ច សហការ គ្នា រវាង អជ្ញាធរ ពាក់ព័ន្ធ ជាមួយ មន្ត្រី ជំនាញ នានា ក្នុង ការ ប្រេ​ី​ប្រាស់ កម្លាំង សរុប មធ្យោបាយ សរុប ដើម្បី រិះរក វិធានការ​ដោះស្រាយបាន​ទាន់ពេលវេលា ជៀសវាង​ផលប៉ះពាល់​ធ្ងន់​ធរ គ្រា ដែល មាន ជំនន់ ទឹក ភ្លៀង នាពេល កន្លង មក ។