លោកជំទាវ អន ហេង លក្ខិណា ​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ ឆ្នាំ ២០២០ របស់ គណៈកម្មាធិការ ពិគ្រោះ យោបល់ កិច្ចការ ស្ត្រី និង កុមារ ខេត្តកំពង់ចាម

អត្ថបទ៖ ធឹម សារ៉ន

​នៅ​រសៀល​ថ្ងៃទី ២៨ ខែតុលា​ឆ្នាំ​២០២០ លោកជំទាវ អន​ហេង លក្ខិណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង​ចាម និង​ជា​ប្រធាន​គណៈ​គ​ម្មា​ធិ​ការពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែតុលា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែតុលា ពិនិត្យ និង​អនុម័ត​លើ​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ខែកញ្ញា​ស្តាប់​របាយការណ៍​សកម្ម​ភាព​ការងារ​ប្រចាំ​ខែតុលា ឆ្នាំ​២០២០ ព្រមទាំង​លើក​ផែនការ​បន្ទាប់​។

កិច្ចប្រជុំ​នេះ​ប្រារព្វ​ធ្វើឡើង​នៅ​សាលប្រជុំ ផ អ ៣ សាលាខេត្ត​កំពង់ចាម ដែលមាន​ការអញ្ជើញ​ចូលរួម​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី មកពី មន្ទីរ -​អង្គភាព​សមាជិក​គណៈ​ក​ម្មា​ធិ​ការពិគ្រោះ​យោបល់ កិច្ចការ ស្ត្រី និង កុមារ ខេត្ត ។​
កិច្ចប្រជុំ​ផ្តោតលើ​របៀបវារៈ​សំខាន់ៗ រួមមាន​

  • ពិនិត្យ ពិភាក្សា និង អនុម័ត លើ សេចក្តីព្រាង របៀបវារៈ នៃ កិច្ចប្រជុំ សាមញ្ញ លើក ទី ១៥​ឆ្នាំ ២០២០ របស់ គណៈកម្មាធិការ ពិគ្រោះ យោបល់ កិច្ចការ ស្ត្រី និង កុមារ ខេត្តកំពង់ចាម អាណត្តិ ទី ៣ ។
  • ពិនិត្យ ពិភាក្សា និង អនុម័ត លើ សេចក្តីព្រាង កំណត់ហេតុ នៃ កិច្ចប្រជុំ សាមញ្ញ លើក ទី ១៥ ឆ្នាំ ២០២០ របស់ គណៈកម្មាធិការ ពិគ្រោះ យោបល់ កិច្ចការ ស្ត្រី និង កុមារ ខេត្តកំពង់ចាម អាណត្តិ ទី ៣ ។
  • ពិនិត្យ ពិភាក្សា និង អនុម័ត លើ សេចក្តីព្រាង របាយការណ៍ សកម្មភាព ប្រចាំត្រីមាស ទី ៣ ឆ្នាំ ២០២០ របស់ គណៈកម្មាធិការ ពិគ្រោះ យោបល់ កិច្ចការ ស្ត្រី និង កុមារ ខេត្តកំពង់ចាម អាណត្តិ ទី ៣ ។ – បញ្ហា ផ្សេងៗ ។​

​បន្ទាប់មក​ក៏មាន​ការចូលរួម​មតិយោបល់​ពី​សមាជិក សមាជិកា​នៃ​អង្គប្រជុំ​យ៉ាង​ផុសផុល ក្នុងនោះ បានលើកឡើង​នូវ​បញ្ហា កា​ការពារ​ករណីរ​រំលោភបំពាន​លើ​ស្ត្រី​និង​កុមារ មណ្ឌល​សំចត​ខេត្ត ពុំមាន​អ្នកគ្រប់គ្រង និង​មើល​ការខុសត្រូវ ជនអនាថា ដែល​បង្ក​ភាពអនាធិបតេយ្យ​នៅក្នុង​ក្រុង និង​ដំណោះស្រាយ​បញ្ហា​ជនអនាថា​ស្លាប​ដែល​អាជ្ញាធរ​ក្រុងក​ខ្វះ​លទ្ធភាព​ចាត់​ចែក​បុណ្យ​សព្វ​ជូន​ពួកគាត់ ដើម្បីអោយ​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​ខាងលើនេះ ធ្វើការ​ពិភាក្សា និង​ដោះស្រាយ​អោយបាន​សមស្រប និង​ទាន់ពេលវេលា ។​

​លោកជំទាវ អន​ហេង លក្ខិណា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់ ក្រុមការងារ​គណៈកម្មាធិកា​រ​ពី​គ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ ខេត្តកំពង់ចាម ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ យ៉ាង​យកចិត្តទុកដាក់ ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ទាន់ពេលវេលា ចូលរួម​ធ្វើ​ឲ្យ​ខេត្ត​មានការ​រីកចម្រើន​ជា​បន្ដបន្ទាប់ និង​សូម​ឲ្យ​ចូលរួម​ខិតខំ​ប្រឹងប្រែង​ជា​បន្តទៀត ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ដទៀត ។