អាជ្ញាធរខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​កែលម្អ​សណ្ឋាគារ​មេគង្គ ឱ្យក្លាយ​ទៅជា​« មន្ទី​ពេទ្យ មេគង្គ​កំពង់ចាម »

នួន សត្យា

ដោយ​អនុវត្ត​ទៅតាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ ២០២១ នេះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ដឹកនាំ​ក្រុមការងារ​អាជ្ញាធរ​មូល​ដ្ឋា​ន និង​មន្ត្រី​បច្ចេកទេស អ​ញ្ជេ​ី​ញច​ចុះ​ពិនិត្យ នឹង​ដើម្បីរ​រៀបចំ​កែលំអរ អតីត​សណ្ឋាគារ​មេគង្គ ដែលជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ របស់​រដ្ឋបាល​ខេត្តកំពង់ចាម អស់​រយៈកាល​ជាង​១ ឆ្នាំ​នោះ ឲ្យ​ប្រែក្លាយ​ទៅ​មន្ទីរពេទ្យ​សម្រាប់​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ វិញ ដែលមាន​ឈ្មោះថា មន្ទីរពេទ្យ “​មេគង្គ​កំពង់ចាម​” ។​

​គួរ​រំលឹក​ដែរ​ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​រដ្ឋបាល​ខេត្តកំពង់ចាម យក​សណ្ឋាគារ​មេគង្គ ស្ថិតក្នុង​ក្រុង​កំពង់ចាម ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តកំពង់ចាម និង​មកពី​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ។

​បន្ទាប់ពី​ទទួលបាន​ការណែនាំ​ដ័​ខ្ពង់ខ្ពស់​របស់​សម្ដេច តេ​ជោ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​រៀបចំ​យក​អតីត​សណ្ឋាគារ​មេគង្គ ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។​

​ដោយឡែក ចំពោះ​អ្នក​ដែល​ធ្វើ​ច​ត្តា​លី​ស័ក នៅ​ទីនោះ ត្រូវយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត នៅឯ​សាលា​គរុកោសល្យ​ភូមិភាគ​កំពង់ចាម​វិញ​។​