អភិបាលខេត្ត​កំពង់ចាម អំពាវនាវ សូម​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ដេ​ី​ម្បី​ការពារ​សហគមន៍​យេ​ី​ង​ពី​ការបំពាន​ដោយ​គ្រឿងញៀន​ខុសច្បាប់

លឹម ប៉ៃលិន

​កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ សូម​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ដេ​ី​ម្បី​ការពារ​សហគមន៍​យេ​ី​ង​ពី​ការបំពាន​ដោយ​គ្រឿងញៀន​ខុសច្បាប់ ដេ​ី​ម្បី ធានាបាន​នូវ​ភាពសុខសាន្ត​សម្រាប់​សហគមន៍​យើង ទាំង​នៅពេល​បច្ចុប្បន្ន និង​ពេលអនាគត ព្រោះថា បច្ចុប្បន្ននេះ​បញ្ហា​គ្រឿងញៀន វា​កំពុងតែ​បំផ្លាញ​អនាគត​របស់​កូនចៅ​យើង ដូចនេះ យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ទប់ស្កាត់​តាមរយៈ​ការរាយការណ៍​ជាសម្ងាត់ ។ ការ ថ្លែង បែប នេះ ក្នុង ឱកាស ប្រារព្ធ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ “​ដោះស្រាយ បញ្ហា​គ្រឿងញៀន​ក្នុង​វិបត្តិ​សុខភាព និង​មនុស្ស ធ​ម៍ “ ដែល បាន ធ្វើឡើង នា​ព្រឹក ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ នៅ ស្រុក​បាធាយ ។

​ឯកឧត្ដម អ៊ុន ចាន់​ដា បានដាក់​ចេញ​នូវ​វិធានការណ៍ សម្រាប់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួមទាំង​ប្រជា​ការពារ ពិសេស​កម្លាំង​ប៉ុស្តិ៍ រដ្ឋបាល​នគរបាល ត្រូវ​តាមដាន និង​គ្រប់គ្រង​ឲ្យ​បាន​ចាប់ នូវ​មុខសញ្ញា ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ នៅក្នុង​សហគមន៍ និង​ឈានដល់​ការបង្ក្រាប​នៅនឹងកន្លែង ឲ្យ​បាន​ទាន់ពេលវេលា ឬ​ក៍ចាត់​វិធានការណ៍​បង្ក្រាប​ឲ្យ ខាង​ត​បាន​តាម​ដីកា​របស់​តុលាការ​។ សម្រាប់​អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវ​ចូលរួម ឲ្យ បាន​សកម្ម​ជាមួយនឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ចលនា​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​សកម្មភាព​នេះ​ឲ្យ​បាន​ច្រើន ។ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ សូម​យោគយល់​ដល់​សមត្ថកិច្ច ក្នុងការ​បំពេញ​នីតិវិធី​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដោយ​ចូលរួម​សហការ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ល្អ ។

ឯកឧត្តម​អភិបាលខេត្ត បាន សង្កត់ ធ្ងន់​ថា សម្រាប់​រូបខ្ញុំ ខ្ញុំ​នឹងមិន​មានការ​យោគយល់ និង​លើកលែង​ជាដាច់ខាត​ចំពោះ​ករណី​ល្មើស មួយ​នេះ ផ្ទុយទៅវិញ​ខ្ញុំ​នឹង​ចាត់វិធានការ​យ៉ាង​តឹងរឹង​បំផុត​ចំពោះ​បុគ្គល​ដែលមាន​សមត្ថកិច្ច​ណា​លូកដៃ​ចូល​អន្តរាគមន៍ ក្នុង​បទល្មើស​គ្រឿងញៀន​នេះ ។

​ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ ចូលរួមចំណែក​អនុវត្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ភូមិ​ឃុំ​យើង​មាន​សុវត្ថិភាព នោះ​គឺ​គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង​បទល្មើស​គ្រប់​ប្រភេទ​។ មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។ គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង​។ ហើយ ត្រូវ មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ ផងដែរ ៕