កម្លាំងអធិការរដ្ធបាលជលផលមេគង្គនិងខណ្ឌជលផលកំពង់ចាម បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងស្រុកបាធាយ

(កំពង់ចាម)៖ កំលាំងអធិការរដ្ធបាលជលផលមេគង្គ និងខណ្ឌជលផលកំពង់ចាម នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ និងរឹបអូសវត្ថុតាងមួយចំនួនបំផ្លាញចោល នៅស្រុកបាធាយ ។

តាមមន្រ្តីជលផលបានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដឹកនាំដោយ លោកភួងទីណា នាយអធិការរងរដ្ធបាលជលផលមេគង្គ ដោយមានការអនុញ្ញាតពីស្ថាបន័អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបានចំនួន ០៤ករណីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងកើតហេតុរួមមាន ។

មន្ត្រីដដែល បន្តថា វត្ថុតាងបទល្មើសនេសាទដែលបង្ក្រាបាលនោះ មានដូចជា ឧបករណ៍ដាយសាច់អួនទំហំ៥×៣×១២ ម៉ែត្រ ចំនួន ០១មាត -ចាកលែងត្រីចម្រុះទម្ងន់ ០,៥គីឡូក្រាម – ស្បៃមុងទំហំ ៦×៤×១៥ ម៉ែត្រ ចំនួន ០២មាត់ ដល់បទល្មើសនេះបង្ក្រាបបាន នៅនៅចំណុចដៃទន្លេសាប ភូមិខ្លាក្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ជាមួយគ្នានោះបទល្មើស ២ករណីទៀត មានដូចជា ឧបករណ៍ដាយស្បៃមុងទំហំ ៦×៤×១៥ម៉ែត្រ ចំនួន ០១មាត់ របាំងផ្ចិតព្រែក(សាច់រ៉ាវ) ចំនួន០២កន្លែង ប្រវែង ៣០ម៉ែត្រ , ឧបករណ៍រ៉ាវចំនួន ០២មាត់ , បង្គោលចម្រឹងចំនួន ៣៥ដើម
ត្រូវបានបង្ក្រាបនៅចំណុចព្រែកឱម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្កកំពង់ចាម។

លោក ភួង ទីណា ក៍បានសំនូមពរដល់ប្រជាពលរដ្ធសូមបញ្ឈប់នូវការប្រើប្រាស់ឧប្បកណ៍នេសាទខុសច្បាប់ដើម្បីរក្សាកំណើនធនធានមច្ឆាជាតិ សម្រាប់ផ្គត់ផ្គង់ជីវភាពយើងទាំងអស់គ្នា៕