អាជ្ញាធរខេត្ត​កំពង់ចាម ចុះសួរសុខទុក្ខ​គណ​:​អាជីវករ និង​អាជីវករ ផ្សារ បឹង​កុក ក្រុង កំពង់ចាម

លឹម ប៉ៃលិន

​កំពង់ចាម : ឯកឧត្តម ខ្លូត ចិន្តា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អនុគណ​:​កម្ម​ការដឹកនាំ​អនុវត្ត​ច្បាប់​ខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត​ប្រយុទ្ធ ប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩ នា​ព្រឹក ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​បងប្អូន​គណ​:​អាជីវករ និង​អាជីវករ ផ្សារ បឹង​កុក ក្រុង កំពង់ចាម ដេ​ី​ម្បី អនុវត្ត​ពី​ការពាក់​ម៉ាស និង​វិធាន​រដ្ឋបាល ។

​ឆ្លៀត ក្នុងឱកាស​នោះដែរ ឯកឧត្តម ខ្លូត ច​ន្តា អភិបាល រង ខេត្តកំពង់ចាម បាន លើក ឡើង ថា សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន នាំមក នូវ សុខសន្តិភាព និង សុខភាព ល្អ ជូន ប្រជាពលរដ្ឋ ដោយ​ក្នុង បរិបទ កូ​វីដ -១៩​នេះ សម្តេច​តេ​ជោ បាន បញ្ជា​ទិញ វ៉ាក់សាំង ពី បណ្តា ប្រទេស នានា ក្នុង សកលលោក ដេ​ី​ម្បី ចាក់ ការពារ អាយុជីវិត របស់ ប្រជា ពលរដ្ឋ តាំងពី ដូ​ស ទី ១ និង​ដូ​ស​ទី​២ រហូតដល់ ដូ​ស ជំរុញ ទី ៣​ទៀត ផង ខណៈ ប្រទេស មួយ ចំនួន មិន ទាន់ មាន វ៉ាក់សាំង ដូ​ស ទី ១ ចាក់ ឲ្យ ប្រជាជន គេ បាន គ្រប់គ្រាន់ ផង ។

​ឯកឧត្តម ខ្លូត ច​ន្តា បាន ក្រេ​ី​ន រំលឹក ដល់ គណ​:​អាជីវករ និង​អាជីវករ ផ្សារ បឹង​កុក ទាំងអស់ ត្រូវ ខិតខំ យកចិត្តទុកដាក់ ក្នុង ការ ថែទាំ សុខភាព ទោះបីជា បាន ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូ​វីដ -១៩ ហេ​ី​យ ក្កី ក៏​នៅ តែ បន្ត ការ អនុវត្ត វិធានការ សុខាភិបាល តាម រយៈ ការ កាត់បន្ថយ ការ ជួបជុំ គ្នា ជាពិសេស ត្រូវ ពាក់​ម៉ាស និង លាង សម្អាត ដៃ ឲ្យ​បាន ជាប់ ជាប្រចាំ ជាមួយនឹង ទឹក អាល់កុល ឬ សាប៊ូ បូករួម ទាំង ការ ហូបចុក ប្រកបដោយ អនាម័យ ផងដែរ ។

​ជាមួយគ្នា​នោះ ឯកឧត្តម អភិបាលរង​ខេត្ត ក៏បាន សំណូមពរ ដល់ គណ​:​អាជីវករ និង​អាជីវករ ផ្សារ បឹង​កុក ទាំងអស់ ឲ្យ បន្ត ការ អនុវត្ត តាម សេចក្តី ណែនាំ របស់ រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា រដ្ឋបាល ខេត្ត កំពង់ចាម ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ -១៩ ដេ​ី​ម្បី កាត់ផ្ដាច់ ខ្សែ ចម្លង នៃ ជំងឺ ដ៏ កាច សាហាវ នេះ ក្នុង មូលដ្ឋាន យេ​ី​ង ទាំង អស់ គ្នា ៕​