លោកជំទាវ អន​ហេង លក្ខិណា ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​គ្រួសារ​ជួប​ការលំបាក​ចំនួន​០៤​គ្រួសារ​រស់នៅ​ស្រុក​កោះសូទិន​

អត្ថបទ៖ ធឹម សារ៉ន

នា​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ដឹកនាំ​ដោយ​លោកជំទាវ អន​ហេង លក្ខិណា បាន​អ​ញ្ចើ​ញ ចុះសួរសុខទុក្ខ​គ្រួសារ​ជួប​ការលំបាក ជរា និង​មាន​ជំងឺ​ប្រចាំកាយ​ចំនួន​០៤​គ្រួសារ​រស់នៅក្នុង​ឃុំ​ពាមប្រធ្នោះ និង​ឃុំ​ពង្រ ស្រុក​កោះសូទិន ។ ក្នុងនោះ​៤​គ្រួសារ​ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​២០​មុ​ឺ​ន​រៀល​ក្នុង​១​គ្រួសារ​។ ដោយ ជាមួយគ្នា​នោះ​លោកជំទាវ​បាន​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​ស្ត្រី​ទើបនឹង​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​សង្កាត់​សំបួរមាស ដោយបាន​ណែនាំ​ឲ្យ​ថែរក្សា​សុខភាព​ទាំង​ម្ដាយ ទាំង​កូន​តាម​ការណែនាំ​របស់​គ្រូពេទ្យ ព្រមទាំង​មក​ទទួល​សេវា​ពន្យារកំណើត​ការ​ណាត់ជួប​របស់​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់​។ ទន្ទឹមនឹងនោះ​លោកជំទាវ​បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​២០​មុ​ឺ​ន​រៀល​ដើម្បី​សាងសង់​បន្ទប់​សម្រាក​នៅ​មណ្ឌល​សុខភាព​ទៀតផង​។ បន្ទាប់មក​ក្រុមការងារ​បាន​ចូលរួម​ផ្សព្វផ្សាយ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​សំបួរមាស​ទាំងមូល​ផងដែរ​។​

​រសៀល​ថ្ងៃ​ដដែល​លោកជំទាវ អន​ហេង លក្ខិណា​បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ​គ្រួសារ​ទីទ័លក្រ ជរា​ពិការ គ​ថ្លង់ មិន​គ្រប់​សតិ គ្មាន​ទីពឹង ចំនួន​៦​គ្រួសារ​ទៀត​រស់នៅ​ឃុំ​ពាមជីកង​១​គ្រួសារ និង​ឃុំ​សូរគង​៥​គ្រួសារ ក្នុងស្រុក​កងមាស​។ ក្នុងនោះ​៤​គ្រួសារ​ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​២០​មុ​ឺ​ន​រៀល ដោយឡែក​២​គ្រួសារ​ទៀត​ជា​សំណូមពរ​ភ្លាមៗ​ពី​អាជ្ញាធរ​ឃុំ​ដោយ​មើលឃើញ​ការលំបាក​ងងឹតភ្នែក​គ្មាន​ទីពឹង​ក្រុមការងារ​បាន​ឧបត្ថម្ភ​ថវិកា​១​គ្រួសារ​១០​មុ​ឺ​ន​រៀល និង​១​គ្រួសារ​ទៀត​១៥​មុ​ឺ​ន​រៀល​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​លោកជំទាវ​បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ដែលមាន​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ដែល​លោក​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ពិសេស​ក្នុងដំណាក់កាល​នៃ​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​១៩​នេះ​ផ្ទាល់​។​លោកជំទាវ បាន​ក្រើនរំលឹក​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស ទារក កុមារ និង​មនុស្ស​វ័យចាស់ សូម​លើក​កំពស់​ការថែទាំ​សុខភាព ឱ្យបាន​ល្អ រស់នៅ​ត្រូវ​ប្រកាន់ខ្ជាប់​អនាម័យ​ស្អាត ជាពិសេស ត្រូវ​បង្កើន​ការការពារ​ខ្លួន​ជាប្រចាំ ដោយ​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​តាម​សារ​អប់រំ របស់​ក្រសួងសុខាភិបាល ជាអាទិ៍​ការលាង​សំអាត​ដៃ​ញឹកញាប់​, ការប្រើ​ក្រ​ម៉ា ការពាក់​ម៉ាស់ ពេល​ចាំបាច់ , ការរក្សា​នូវ​គម្លាត​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល ដើម្បី ជៀសអោយផុត​ពី​ការឆ្លង​នៃ​ជម្ងឺ​កូ​វីដ ១៩ ដ៏​កាច​សាហាវ នេះ ។