ហាង ថាច
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានក្នុងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានឲ្យដឹង ថានៅល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១គឺមានករណីក្មេងប្រុសអាយុ១២ឆ្នាំ១នាក់បានលង់ទឹក ស្រះស្លាប់ ខណៈដែលក្មេង១នាក់ទៀតត្រូវបានជួយសង្គ្រោះសង្គ្រោះរួចផុតពីសេចក្តីស្លាប់។
ប្រភពព័ត៌មានបន្តថាមុនកើតហេតុគឺក្មេងទាំង២នាក់រួមទាំងឪពុកម្តាយបានត្រឡប់មកពីដើរកដើម ប្រហ្គុង លក់។ ចំណែក ឪពុកម្ដាយក៏បានចូលលាងម៉ូតូ ហើយកូនៗទៅលេងទឹកស្រះ ក៏បានលង់ទឹកស្លាប់១នាក់ រស់១នាក់៕