អត្ថបទ៖ ការិយាល័យសារព័ត៌មានកម្ពុជាខេត្តកំពង់ចាមAKP

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមបានណែនាំ និងក្រើនរំលឹកដល់អ្នកសារព័ត៌មានមកពវិស័យឯកជនប្រមាណ ២០នាក់ និងមន្ត្រីនៃមន្ទីរព័ត៌មានជាច្រើនរូបទៀតត្រូវពង្រឹងសមត្ថភាពវិជ្ជាជីវៈក្រមសីលធម៌ឲ្យបានត្រឹមត្រូវ និងនាំគ្នាចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ការបញ្ជាក់បែបនេះគឺធ្វើឡើងនៅក្នុងឳកាសដែលលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានបើកិច្ចប្រជុំមួយ ជាមួយក្រុមអ្នកព័ត៌មានក្នុងវិស័យឯកជន និងស្ថាប័នដ្ឋនារសៀលថ្ងៃទី៣១សីហាឆ្នាំ២០២០នេះ ស្ថិតនៅក្នុងមន្ទីរព័ត៌មានខេត្តកំពង់ចាម។
បើយោងតាមលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ នេះមានគោលបំណងសំខាន់៥ក្នុងនោះ
១ ជាការជួបជុំគ្នាជាលើកដំបូង និងស្វែងយល់គ្នាទៅវិញទៅមក
២ យល់ដឹងពីក្រមសីលធម៌វីជ្ជាជីវះសារព័ត៌មាន
៣ បង្កើតគ្រុបតាមTelegramដើម្បីចែករំលែកព័ត៌មានផ្សេងៗទៅវិញទៅមក
៤ អ្នកសារព័ត៌មានស្ថាប័នរដ្ឋ និងវិស័យឯកជន សូមចូលរួមជួយតាមដានទាំងអស់គ្នា ចំពោះព័ត៌មាន ដែលខុសឆ្គង និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
និគោលបំណងទី៥ គឺជាមិត្តយោបល់ផ្សេងៗដើម្បីចែករំលែកព័ត៌មាន បទពិសោធន៍ ផ្សេងៗក្នុងការចូលរួមអភិវឌ្ឍន៍ ប្រទេស នៅក្នុងសង្គមឲ្យកាន់តែរីកចម្រើន។









