ឆ្នាំ២០២០ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន៣៣៥ករណី

អត្ថបទដោយ៖ លោក ធឹម សារ៉ន

ករណីបទល្មើសគ្រឿងញៀននៅខេត្តកំពង់ចាម ពេញ១ឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បង្ក្រាបបានចំនួន៣៣៥ករណី។ នេះបើបារការឲ្យដឹងពីលោកវរសេនីទោ យា ហួរ នាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្នាននគរបាលខេត្តកំពង់ចាម។ការលើកឡើង បែបនេះរបស់ លោកវរសេនីទោ យា ហួរ ក្នុងឱកាសចូលរួមនៅក្នុងកម្មវិធីសន្ទនាមតិវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ ក្រោមប្រធានបទ( ការរាយការណ៍ករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន និងការអន្តរាគមន៍របស់អាជ្ញាធរ)។


ឆ្នាំ២០២០នៃកិច្ចប្រតតិបត្តិការបង្ក្រាបសរុបរួមចំនួន៣៣៥ករណី ឃាត់ខ្លួនជន់សង្ស័យ១,២៩៤​នាក់នាក់ក្នុងនោះស្រីចំនួន៤៥នាក់។ ប្រើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ បទល្មើសគ្រឿងញៀន បង្ក្រាបបានចំនួន២៧៤ករណី មានការកើនឡើង ៦១ករណី។ លោកបន្តែមទៀតថា វិធានការបង្ក្រាបបានជាបន្តបន្ទាប់នេះ ដោយសារកិច្ចសហការពីប្រជាពលរដ្ន និងសមត្ថកិច្ចអនុវត្តន៍ ច្បាប់ បានប្រើប្រាស់វិធានការជំនាញស្រាវជ្រាវ បង្ការនិងបង្ក្រាប់ពីជីប្រជុំជន និងរដូចដល់ទីជនបទដាច់ស្រយ៉ាល។

លោកវរសេនីទោ យា ហួរ បន្តទៀតថា ការចូលរួមរាយការណ៍ករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន ពីប្រជាពលរដ្ន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ និងបង្ក្រាប ករណីជួញដូរនិងប្រើប្រាស់គ្រឿង ទទួលបាននូវប្រសិទ្ធភាព។ លោកបានជំរុញអោយប្រជាពលរដ្ន បង្កើនកិច្ចសហការជាមួយសមត្តកិច្ចបន្តែមទៀត អាជ្ញាធរ និងមន្រ្តីជំនាញ់នឹងរក្សាការសង្ងាត់ និងធានាសុវត្ថិភាពជូនបងប្អូនប្រជាពរដ្ន មិនអោយមានបញ្ហានោះទេ។


លោកវរសេនីទោបញ្ជាក់ថាទិសដៅបន្តស្នងការដ្ឋាននគរបាលខេត្តមានផែនការ បន្តស្រាវជ្រាវគ្រប់គ្រងមុខសញ្ញារក្សាទុកឬជូញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបន្តពង្រឹងការងារបណ្តុះបណ្តាល ឲ្យដល់មន្ត្រីអនុវត្តន៍ច្បាប់មន្ត្រីថ្នាក់ផ្នែកចំនាញគ្រឿងញៀន តាមបណ្តាក្រុង ស្រុក ទូទាំងប្រខេត្តឲ្យមានសម្ថភាព ស៊ើបអង្កេត ស្រាវជ្រាវនិងបង្ក្រាប់បទស្មើសគ្រឿងឲ្យខ្លាំងបន្តែមទៀត៕