សិស្សបឋមសិក្សាសរុបជាងមួយ​សែន​​នាក់ ក្នុងនោះមានសិស្សប្រមាណជាង​៤០ភាគរយ ដែលរៀនមិនបានពេញលេញ

អត្ថបទដោយ៖ ធឹម សារ៉ន

សិស្សបឋមសិក្សាសរុបជាង១៣៨,៨២១(មួយសែននាក់)ក្នុងនោះ សិស្សប្រមាណជា​៤០​ភាគ​រយដែលមិនបានរៀនបានពេញលេញ ភាគច្រើនរស់នៅតំបន់ដាច់ស្រយាល ដោយសារនៅតំបន់នោះមិនមានសេវាអ៊ីនធើណេត, គ្រួសារខ្លះជីវភាពលំបាក ខ្វះខាតសម្ភារៈសម្រាប់សិក្សា គ្រួសារខ្លះឪពុកម្តាយទៅធ្វើចម្ការ ឬស៊ីឈ្នួលឲ្យគេ នាំកូនទៅជាមួយមិនបានសិក្សា ឬគ្មានមធ្យោបាយរៀនសូត្រជាដើម។ នេះបើតាមលោកជាសុខចំរើន ប្រធានការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម។


លោកជាសុខចំរើន លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី០៧ ខែ កញ្ញា ឆ្នាំ២០២១ លើប្រធានបទ(ដំណោះស្រាយបញ្ហាប្រឈមរបស់សិស្សសិក្សាពីចម្ងាយថ្នាក់បឋម)។ លោកបន្តែមថា ក្នុងអំឡុងពេលបិទសាលារៀនដោយសារការកើតមានជំងឺកូវីដ ក្រសួងក៏បានបង្កើតកម្មវិធីសិក្សាតាមទូរទស្សន៍ ដើម្បីឲ្យសិស្សានុសិស្ស អាចរៀនដោយខ្លួនឯង ក្នុងអំឡុងជំងឺកូវីដ១៩ កំពុងរាតត្បាត ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមេសាឆ្នាំ២០២០មក។ ការបិទសាលារៀនដើម្បីការពារការរាលដាលជំងឺកូវីដ ហើយផ្លាស់ប្តូរទៅជាការដាក់កម្មវិធីបង្រៀន និងរៀនតាមទូរទស្សន៍ និងតាមអនឡាញមានសារៈសំខាន់ក្នុងបរិបទបច្ចុប្បន្ន។


លោក ជា សុខចំរើន បានលើកទឹកចិត្តឲ្យសិស្សានុសិស្សសិក្សាតាមលទ្ធភាពដែលអាចមានទៅបានតាមរយៈទូរស័ព្ទក្តី តាមរយៈទូរទស្សន៍ក្តី។ សម្រាប់សិស្សានុសិស្សដែលមិនទាន់មានលទ្ធភាពមានទូរទស្សន៍នៅតាមផ្ទះ លោកគ្រូអ្នកគ្រូបានផ្តល់ជាសន្លឹកកិច្ចការ សម្រាប់ឲ្យសិស្សសិស្សផងដែរ។ ក្រសួងកំពុងខិតខំប្រឹងប្រែងបន្ថែមដើម្បីអាចជួយឲ្យសិស្សប្រមាណជា៤០ភាគរយនោះឲ្យបានរៀនដូចគេឯងដែរ។


លោកបានបន្តែមទៀតថា ក្រសួងអប់រំបាបពិភាក្សានឹងកំពុងតាមដានការវិវត្តនៃជំងឺកូវីដ១៩ ហើយអាចនឹងពិចារណាបើកសាលារៀនវិញនៅនាពេលឆាប់ៗខាងមុខនេះ ដោយមានវិធានការទប់ស្កាត់ជំងឺកូវីដ តាមរយៈការរក្សាគម្លាត និងការរក្សាអនាម័យសម្រាប់សិស្សឲ្យបានខ្ពស់ ដើម្បីធានាថាសិស្សនៅទទួលបានចំណេះដឹងប្រកបដោយសុវត្ថិភាព៕