ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និង មន្ទីរសង្គមកិច្ចនៅតែអនុវត្តផែន ការផ្សព្វផ្សាយ និងជួយជនរងគ្រោះដោយការជួញដូរ

អត្ថបទដោយ៖ លោកស្រី ពុធ ធាវី

តាមការឲ្យដឹងពីលោក វរសេនីយទោ ថុល ម៉េង នាយរងការិយ៉ារិល័យប្រឆាំង និង ការជួញដូរមនុស្សនិងការពារនិតិជននៃស្នងការនគរបាលខេត្តកំពង់ចាមបានលើកទ្បើងក្នុងកម្មវីធីសន្ទនាមតិនៅវិទ្យុជាតិ កាលពីថ្ងៃទី២៧សីហា២០២១ថា ការជួញដូរមនុស្ស ក៍ ដូចជា ការជួញដូរ​ស្រ្តី និង កុមារ កន្លងមកទៅក្នុងខេត្តកំពង់ចាម ក៍ ធ្លាប់បានជួបប្រទះច្រើនតាមបែបសកម្មភាពជាច្រើនដែលពួកគេអាចធ្វើបាន តាមក្តីស្រម័យរបស់ជនរងគ្រោះ ដែលតែងតែសំទ្បឹងរកមើល​ឪកាសការងារនិងចង់អោយក្តីស្រម័យរបស់ខ្លួនក្លាយជាការពិត តែក្តី ស្រម័យទាំងអស់មិនមែនសុទ្ធតែជាការពិតនោះទេ, ឈ្មួញជួញដូរមនុស្ស តែងតែប្រម៉ាញ់ជនរងគ្រោះតាមរយះក្តីស្រមៃ របស់ពួកគាត់។

អំពើជួញដូរក៍ធ្លាប់កើតមានគ្រប់ទីកន្លែង តែយើក៍មិនអាចមើលដឹងនៅពេលដែលយើងបានឃើញ។ ដូច្នេះ ឈ្មួញជួញ ដូរមនុស្ស តែងតែឆក់ឪកាសអូសទាញបញ្ចុះបញ្ចូល ស្ត្រីមួយចំនួនអោយរៀបការជាមួយជនបរទេស,និងនាំមនុស្សឆ្លងដែនទៅអោយឈ្មួញដ៍ទៃទៀតដើម្បីធ្វើជាកម្មករ ដោយមិនដឹងថាខ្លួនបានទទួលប្រាក់កំរ៉ៃប៉ុន្មាននោះទេ។

លោកបានបន្តទៀតថា ដោយសារ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកំរិត ខ្វះការយល់ដឹងពីការទំនាក់ទំនង ពីគ្រោះយោបល់ជាមួយអាជ្ញាធរ ដោយមិនបានស្វែងយល់ពីទង្វើ របស់ជនអូសទាញអោយបានច្បាស់។លោកបន្តថា ចង់កាត់បន្ថយនិងលុបបំបាត់ករណីជួញដូរមនុស្ស ទាល់តែប្រជាពលរដ្ឋមានឆន្ទះចូលរួមជាមួយការផ្សព្វផ្សាយរបស់អាជ្ញាធរ និងសមត្ថកិច្ចនិងចេះធ្វើការពិគ្រោះយោបល់ជាមួយអាជ្ញាធរដែលនៅក្នុងមូលដ្ឋានលោកអ្នក។

លោក វរសេនីយ៍ទោ បានលើកទ្បើងទៀតថា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានសហការបង្ក្រាបបានបទល្មើសជួញដូរបាន៧ករណី ដោយបានសង្គ្រោះជនរងគ្រោះជាស្ត្រី រួចផុតពីការជួញដូរ និងបានចាប់ជនល្មើសបញ្ជូនទៅតុលាការ។

ក្នុងកិច្ចពិភាគ្សានោះដែរ លោក ហួត សុធា អនុប្រធានមន្ទីរសង្គមកិច្ច អតិតយុទ្ធជននិងយុវនិតិសប្បទា ខេត្តកំពង់ចាម បានបញ្ជាក់ថា មន្ទីសង្គកិច្ចមានគោលការណ៍ ផ្តល់សេវាជួយជនរងគ្រោះដូចជា ចូលរួមជាមួយអាជ្ញាធរផ្សព្វផ្សាយដល់មូលដ្ឋាន ដែលជាតំបន់ប្រឈមខ្លាំងក្នុងការចំណាក់ស្រុក,ជួយផ្តល់សេវាផ្នែកច្បាប់ជូនជនរងគ្រោះតាមរយះអង្កការដៃគូរ,និងជួយផ្តល់សេវាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវះនិងជំនាញផ្សេងៗទៀតសំរាប់ជនរងគ្រោះ ដែលបានរួចផុតពីឈ្មួញជួញដូរ នឹងកំពុងតែដំណើរការក្តីនៅប្រពន្ធ័តុលាការ ។