លោកជំទាវ ប៉ាង ដានី អញ្ជើញចូលរួមសិក្សាសាលាឆ្លុះបញ្ចាំងរយៈពេល ៦ខែ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមសិក្សាសាលាឆ្លុះបញ្ចាំងរយៈពេល ៦ខែ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បី ផ្ដល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) តាមរយៈ ប្រព័ន្ធអនឡាញ Virtual zoom នៅបន្ទប់ Video Conference ។


សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី តំណាងក្រសួងកិច្ចការនារី តំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ អភិបាលរង នៃគណៈអភិបាលខេត្ត គោលដៅ ទាំង៤ រួមមាន (ខេត្តសៀមរាប, កំពង់ស្ពឺ, កំពង់ចាម និងខេត្តត្បូងឃ្ម៉ំ) លោក លោកស្រី ប្រធាន/អនុប្រធានមន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តទាំង៤ តំណាងម្ចាស់ជំនួយ DFAT និង ACCESS, និងដៃគូរអនុវត្តគម្រោងរបស់ ACCESS សរុបចំនួន ៨៣នាក់ ។


លោកជំទាវ ប៉ាង ដានី បានគូរបញ្ជាក់ថា សិក្ខាសាលា ខាងលើនេះ មានគោលបំណង ពិភាក្សាផ្ដោតទៅលើប្រធានបទសំខាន់ៗ ចំនួន ៣ គឺ ៖ លទ្ធផលកម្មវិធី ដែលសម្រេចបានបញ្ហាប្រឈមនានា, ការសម្រប និងភាពបត់បែន នៃកម្មវិធីតាមបរិបទកូវីដ-១៩ និងលើកកម្ពស់គោលការណ៍ប្រតិបត្តិរបស់កម្មវិធី ៕