មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តកំពង់ចាម ណែនាំវិធីសាស្រ្តទំាង៥ ដែលអាចកាត់បន្ថយប្លាស្ទិក

អត្ថបទដោយ៖ អឿន ស្រួ

សព្វថ្ងៃ ការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាកំហុក គិតចាប់តំាងពីការនាំចូលប្លាស្ទិកមក ប្រទេសកម្ពុជាជាង ២៥ឆ្នាំមុន។ សំណល់ប្លាស្ទិកអាចបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានជុំវិញ ជីវជម្រុះ សុខភាពមនុស្ស ក៏ដូចជាសេដ្ឋកិច្ចរបស់ប្រទេស។នេះបើតាមការលើកឡើងរបស់លោក ឡាច សុជាតិ មន្រ្តីការិយាល័យចំណេះដឹងនៃមន្តីរបរិស្ថានខេត្តកំពង់ចាម នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវិធីសន្ទនាមតិ នៅវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម។


លោក ឡាច សុជាតិ បានឲ្យដឹងថា ដំណោះស្រាយដែលល្អបំផុត ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការផលិតសំណល់ គឺត្រូវប្រើប្រាស់យុទ្ធសាស្រ្ត ៥យ៉ាងគឺ៖១. បដិសេធមិនប្រើប្រាស់ (Refuse)៖ រាល់ប្លាស្ទិកដែលប្រើបានតែម្តងទាំងអស់ ដូចជា បំពង់បឺត កែវ ថង់ ដប ប្រអប់ស្នោដាក់អាហារ ដែលធ្វើប្លាស្ទិក ២. កាត់បន្ថយ (Reduce)៖ ធ្វើការសម្រេចចិត្តទិញដែលមិនប៉ះពាល់ដល់បរិស្ថាន មុនពេលទិញផលិតផលប្លាស្ទិក៣. ប្រើប្រាស់ឡើងវិញ (Reuse)៖ ប្រើប្រាស់ប្លាស្ទិកចាស់ ជាជាងទិញប្លាស្ទិកថ្មី៤.កែច្នៃ (Recycle)៖ កែច្នៃ និងចោលប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ ជានិច្ចកាលត្រូវប្រើធុងសំរាម៥. រំឭកឡើងវិញ (Remind)៖ រំឭកអ្នកដទៃទៀត អំពីភាពចាំបាច់ក្នុងការអនុវត្តតាមយុទ្ធសាស្រ្ត ៤យ៉ាងខាងលើ និងការធ្វើសកម្មភាពដើម្បីកាត់បន្ថយប្លាស្ទិក៕