លោកជំទាវ ស្រី គឹមឆយ អញ្ជើញបើកវគ្គពង្រឹងសមត្ថភាពអ្នកសង្កេតការណ៍បោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្រុកស្រីសន្ធរ

ដោយ៖ លោក លី ស៊ីយ៉ា

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ស្រី គឹមឆយ សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌមខេត្តកំពង់ចាម បានអញ្ជើញបើកវគ្គពង្រឹងសមត្ថភាពអ្នកសង្កេតការបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រីប្រធានអនុសាខាស្រុក និងអ្នកសង្កេតការណ៍របស់អនុសាខាសមាគមនារីកម្ពុជាស្រុកស្រីសន្ធរជាច្រើននាក់។


លោកជំទាវ ស្រី គឹមឆយ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលធ្វើឡើង ក្នុងគោលបំណង ដើម្បី ពង្រឹងសមត្ថភាពអ្នកសង្កេតការណ៍បោះឆ្នាត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ និងអនុវត្តនូវផែនការឆ្ពោះទៅកាន់ការបោះឆ្នោតរបស់សមាគមនារីកម្ពុជាថ្នាក់លណ្ដាល ។
នាឱកាសនោះ លោកជំទាវ ក៏បានចាត់ទុកថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារណៈសំខាន់ ដើម្បី កំណត់វិធានសំខាន់ៗ សម្រាប់ឱ្យ សមាគមនារី និងអ្នកសង្កេតការណ៍បោះ ឆ្នោត អនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយ ជំហរអព្យាក្រឹត មិនលម្អៀង ដើម្បី ធានាឱ្យកិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើងដោយសុចរិតនិងតម្លាភាព ៕