រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្នដែលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ ១៩ ក្នុងខេត្ត កំពង់ចាមបានចំនួនជាង៤ម៉ឺនគ្រួសារ

អត្ថបទដោយ៖ ធឹម សារ៉ន

មន្រ្តីមន្ទីរសង្គមកិច្ចបានឲ្យដឹងថា គិតមកទល់ពេលនេះការឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្នដែលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ១៩ នៅទូទាំងខេត្តកំពង់ចាមបានចំនួន ៤៧៥២២គ្រួសារ ដែលបានទទួលផលពីកម្មវិធីជំនួយរបស់រាជរដ្ឋាភិបាល។ នេះបើតាមការឲ្យដឹងពី សុន សម្បត្តិ អនុប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្សនៃ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ចាម។លើកឡើងបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិ វិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាម នាថ្ងៃ អង្គារ ទី២៧ខែ កក្កដាឆ្នាំ២០២១ លើប្រធានបទ(ដំណើរការផ្តល់សាច់ប្រាក់សម្រាប់គ្រួសារក្រីក្រនិងរងគ្រោះដោយដោយវិបត្តិ ជំងឺកូវីដ១៩)។

ការឧបត្ថមសាច់ប្រាក់ ជូនពលរដ្នដែលរងផលប៉ះពាល់ដោយវិបត្ត ជំងឺកូវីដ១៩មានមាន២កម្មវិធី ទី១៖ អ្នកដែលមានជីវភាពក្រីក្រអំឡុងពេលដែលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងងាយរងគ្រោះ កម្មវិធីទី២ គឺកម្មវិធីជំនួយសង្គម ដែលអនុវត្តន៍មន្រ្តីទទួលបន្ទុកឃុំសង្កាត់។

ក្នុងនោះកម្មវិធីជំនួយដល់គ្រួសារដែលមានជំងឺកូវីដ១៩ និងស្លាប់ដោយសារជំងឺកូវីដ១៩ បានចំនួន៣៣០គ្រួសារ ស្មើ៤០៩នាក់ ចំណាយថវិការជាង២៣០០០ដុល្លា។ កម្មវិធីទាំងពីរនេះ សហការធ្វើជាមួយមន្ទីរផែនការ និងអាជ្ញាធរមូលដ្ឋាន។


លោកបន្តទៀតថា មន្ត្រីជំនាញមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត មន្ទីរផែនការខេត្ត សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យ អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា» រាល់៣ខែម្តង ចុះអង្កេតលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល៕