មន្ទីរបរិស្ថានខេត្តកំពង់ចាម ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទួលថ្ម ក្រុងកំពង់ចាម

អត្ថបទ៖ ភ័ណ្ឌ ប៉ាង និង ធឹម សារ៉ន

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរបរិស្ថានខេត្តកំពង់ចាម សហការជាមួយសាលាបឋមសិក្សាអនុវិទ្យាល័យទួលថ្ម បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន១៨៥៥ក្នុនោះស្រី៨៨៩នាក់ នៃសាលាបឋមសិក្សាអនុវិទ្យាល័យទួលថ្ម ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។


បើតាមការបញ្ជាក់របស់ លោក អ៊ីវ ស៊ីយ៉េង ប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកំពង់ចាម ការចុះយុទ្ធនាការ ចុះអប់រំ ផ្សព្វផ្សាយក្នុងគោលបំណង ឱ្យសិស្សានុសិស្ស យល់ពីផលលំបាក ពីឥទ្ធិពលអាក្រក់នៃប្លាស្ទិកសម្រាប់បរិស្ថាន និងជីវិត គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចនូវផែនការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។


យោងតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញនូវយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាក្នុងខេត្តកំពង់ចាម។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង បរិស្ថានបានសំណូមពរទៅដល់សិស្សានុសិស្សទាំងអស់គ្នា ចូលរួមក្នុង យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទាំងអស់គ្នា«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។