ឆ្នាំ២០២១កន្លងទៅ មានគ្រោះអគ្គិភ័យ កើតឡើងចំនួន ២៨ លើក និងសម្លាប់មនុស្ស ០១នាក់

អត្ថបទដោយ៖ ធឹម សារ៉ន

ក្នុងឆ្នាំ២០២១កន្លងមកនេះ គ្រោះអគ្គិភ័យនៅទូទាំងខេត្តកំពង់ចាម មានការថយចុះបើប្រៀបធៀបទៅនិងឆ្នាំ២០២០មានការថយចុះចំនួន១៣លើក (២៨/៤១លើក) ។ នេះបើតាមការបញ្ជាក់របស់លោក វរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។លោក វរៈសេនីយ៍ឯក យ៉ន ឌីន ឡើងបែបនេះ ក្នុងឱកាស ចូលរួមនៅក្នុងកម្មវិធីសន្ទនាមិតវិទ្យុជាតិភ្នំប្រុសភ្នំស្រីខេត្តកំពង់ចាមនាថ្ងៃអង្គារទី១១ខែមករា ឆ្នាំ២០២២ ក្រោម ប្រធានបទៈព្វផ្សាយ និងត្រៀមអន្តរាគមន៍គ្រោះអគ្គីភ័យនៅរដូវប្រាំង»។


លោកបានអោយដឹងទៀតថា ក្នុងឆ្នាំ២០២១នេះ មូលហេតុ នៃគ្រោះអគ្គិភ័យទាំងនោះ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ១៦លើក បង្កដោយភ្លើងទៀនធូប ០១លើក បង្កដោយភ្លើងចង្ក្រាន០១លើក រាលដាលពីភ្លើងឆេះព្រៃ០១លើក ផ្ទុះកំប៉ុងហ្គាស ០១លើក បង្ករដោយភ្លើងឡចំហុយថ្នាំ ០១លើក ម្ចាស់ផ្ទះខ្លួនឯងជាអ្នកដុត ០៣លើក និងពុំដឹងមូលហេតុ ០៣លើក។ចំពោះដើមឆ្នាំ២០២២ នេះវិញ ករណីអគ្គិភ័យកើតឡើងចំនួន ០៧លើក គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។


ដ្បិតតែចំនួនករណីគ្រោះអគ្គិភ័យក្នុងឆ្នាំ២០២១ មានការថយចុះ លោកសេនីយ៍ឯក បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ទាំងអស់ រួម និង ម្ចាស់ រោងចក្រ សហគ្រាស ត្រូវ បង្កើន ការប្រុងប្រយ័ត្ន ខ្ពស់ លើ ការប្រើប្រាស់ ចរន្តអគ្គិសនី ទុកដាក់ សារធាតុ ងាយ ឆេះ ឲ្យ មាន សុវត្ថិភាព និង មាន ឧបករណ៍ សម្រាប់ ពន្លត់ អគ្គីភ័យ ក្នុងករណី មាន អគ្គិ ភ័យ កើតឡើងជាយថាហេតុណាមួយ។


វរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្នើឲ្យប្រជាពរដ្ននិងអាជ្ញាធរពាក់ព័ន្ធចូលរួមសហការណ៍ និងទាក់ទងទូរស័ព្ទ ខាងក្រោមនេះ នៅនៅពេលមានគ្រោះ អគិ្គភ័យកើតឡើង ទូទាំងខេត្តពង់ចាម ៖