ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្ត អញ្ជើញចុះពង្រឹងសមត្ថភាពដល់កិច្ចការនារីឃុំ និងនាំយកអំណោយជូនប្រជាពលរដ្ឋជួបការខ្វះខាត

អត្ថបទដោយ៖ ភ័ណ្ឌ ប៉ាង

ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្ត លោកជំទាវ អន ហេងលក្ខ័ណា នាព្រឹកថ្ញៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១ អមដំណើរ ដោយ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៍មានខេត្ត និង លោកស្រី អៀម វណ្ណី ស្នងការរងនគរបាលខេត្ត អញ្ចើញចុះពង្រឹងសមត្ថភាពដល់គណៈកម្មការពិគ្រោះយោបល់កិច្ចការនារី ឃុំពាមប្រធ្នោះ ស្រុក កោះសូទិន ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុ្ងងការបំពេញការងារ បំរើងជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង អ្នកដែលរងគ្រោះផ្សេងៗ ជួយឲ្យបានទាន់ពេលវេលា ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅក្នុងសាលាឃុំ ពាមប្រធ្នោះ ស្រុក កោះសូទិន ដែលមានការចូលរួម ពី អាជ្ញាធរឃុំ កិច្ចការនារីឃុំ និងយុវជនស្ម័គ្រចិត្តជាច្រើនរូប។


ឆ្លៀតក្នុងឱកាសដំណើរបើកកិច្ចប្រជុំជាមួយគណះកម្មាធិការពិគ្រោះយោបល់កិច្ចការនារីឃុំ ពាមព្រះធ្នោះ លោកជំទាវ អន ហេងលក្ខិណា បានធ្វើការផ្តាំផ្ងើរការសួរសុទ្ខពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដែល កន្លងមក ឯកឧត្តមតែងតែ គិតគូរ យកចិត្តទុកដាក់ ខ្វល់ខ្វាយពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋជានិច្ច ទីណាមានលំបាក ទីនោះតែមានវត្តមាន មិនទុក្ខឲ្យប្រជាពលរដ្ឋម្នាក់ណាជួបការលំបាកហើយ មិនមានអ្នកជួយឡើង គឺឯកឧត្តម ចុះជួយជានិច្ច ដោយមិន ប្រកាន់ បក្សពួក ពណ៌សប្បុរ ទីជិត ឬ ទី ឆ្ងាយ និងតែងនៅជិតប្រជាពលរដ្ឋជានិច្ច។


ក្នុងដំណើរការកិច្ចប្រជុំនោះ លោកជំទាវ បានសំណូមពរអោយសមាជិកទាំងអស់ចូលរួមពិភាក្សាអោយបានល្អិតល្អន់ ស៊ីជម្រៅ និយាយត្រង់ទៅ ត្រង់មក ក្នុងន័យស្ថាបនាកែលម្អ ដើម្បីស្វែងយល់ពីឧបសគ្គ ការលំបាក បទពិសោធន៍ល្អៗនិង រិះរកវិធីសាស្រ្តថ្មីៗកែច្នៃការងាររបស់យើង អោយកាន់តែមានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់រួមទាំងពង្រឹងបណ្តាញទំនាក់ទំនងអោយកាន់តែទូលំទូលាយ និងប្រសើរឡើង រវាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារខេត្ត ជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារ ស្រុក និង គណៈកម្មាធិការពិគ្រោះយោបល់កិច្ចនារី ឃុំ ជាមួយស្ថាប័នមន្ទីរអង្គភាព និង អង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗ ។


លោកជំទាវ បានបន្ថែមទៀតថា ដើម្បីឲ្យ គ.ក.ន.ក ឃុំ អនុវត្តន៍ការងារឲ្យមានប្រសិទ្ធ និងទួលបានលិទ្ធផលល្អ ទល់តែមានការគាំទ្រ ពីអាជ្ញាធរឃុំ និងសមាជិកចូលរួម ហើយ ត្រូវយកចិត្តទុកដាក់ធ្វើឲ្យភាពស៊ីសង្វាក់គ្នា រវាង ផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយ សហការជាមួយអាជ្ញាធរពាក់ព័ន្ធដៃគូរអភិវឌ្ឍន៍ទាំងអស់ ដើម្បីបន្ស៊ីរាល់ផែនការសកម្មភាពរវាងគ្នានិង សំដៅធ្វើអោយសម្រេចនូវការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរួច លោកជំទាវបានបន្តដំណើរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជាគ្រឿង ឧបភោគ បរិភោគ និងថវិកា ផ្តល់ជូនចំនួន ៣ គ្រួសារ ទី១៖ អ្នកស្រី ឌុច ថេត មានជំងឺប្រចាំកាយ រស់នៅ ក្នុងភូមិ ទួលធាតុ ឃុំ ពាមប្រធ្នោះ ស្រុក កោះសូទិន ទទួលបាន អង្គរ២០គីឡូងក្រាម ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ាវ​១យួរ​ ,ត្រីខ១យួរ, មី១កេស និងថវិកាចំនួន៣០០,000 រៀល។ទី២៖ អ្នកស្រី រីម ធី ជាស្រ្តីមេម៉ាយ រស់នៅក្នុងភូមិ ទួលក្តុល ឃុំ ពាមប្រធ្នោះ ទទួលបាន អង្គរ២០គីឡូងក្រាម ,ទឹកត្រី១យួរ ,ទឹកស៊ីអ៊ាវ ១យួរ ១យួរ ត្រីខ១យួរ, មី១កេស និងថវិកាចំនួន៣០០,000 រៀល។ទី៣៖ អ្នកស្រី សំ ចាន់ធី ជាស្រ្តី មេម៉ាយ រស់នៅក្នុងភូមិ ទួលក្តុល ឃុំ ពាមប្រធ្នោះ ទទួលបាន អង្គរ២០គីឡូងក្រាម ,ទឹកត្រី ១យួរ , ទឹកស៊ីអ៊ាវ ១យួរ ,ត្រីខ ១យួរ , មី១កេស និងថវិការចំនួន៣០០,000 រៀល និង សិស្សដែលមានជីវភាពជួបការលំបាក និងកំព្រា ឪពុក ម្តាយ ចំនួន ៥នាក់ នៅសាលាបឋមសិក្សាជីហែ ក្នុងម្នាក់ៗ ទទួលបាន ក្តារសរសេរចំនួន ១, សៀវភៅ ចំនួន ១០ក្បាល , កែបលុប ចំនួន ១ និង បិចសរសេរ ក្តារខៀង ចំនួន ១ ដើម។